ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ប្រកាស​ផ្លាស់ប្ដូរ​មុខតំណែង​ជូន​នាយទាហាន កងពល​តូច​ថ្មើរជើង​លេខ​៥១ នៃ​យោធភូមិ​ភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង​ជូន​នាយទាហាន កងពល​តូច​ថ្មើរជើង​លេខ​៥១ យោធភូមិភាគ​ទី​៥ ខេត្ត​បន្ទាយមានជ័យ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់​របស់​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​គ្រប់​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់ ដោយ​សម្រេចបាន​នូវ​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ជា​អំណោយផល​ដល់​ការ អនុវត្ត​ភារកិច្ច​ស្នូល​របស់​អង្គភាព ក្នុងនាម​ជា​កម្លាំង​ចល័ត​អន្តរាគមន៍ ធានាបាន​នូវ​ប្រៀប​ការពារជាតិ បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព បង្កលក្ខណៈ​ដល់​ដំណើរការ​កសាង និង​អភិវឌ្ឍ​ជាតិ ហើយ​សូម​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បន្ត​និរន្តរភាព និង​ជំរុញ​សក្តានុពល​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង ដោយ​រួមសហការ​ជាមួយនឹង​បណ្តា​កងឯកភាព​ផ្សេងៗ​ទៀត ចំណុះ​យោធភូមិភាគ​ទី​៥ ឈាន​ទៅ​សម្រេច​ជោគជ័យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ភារកិច្ច​ការពារ​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ក្នុងនាម​ជា​កងយោធពល​ខេមរភូមិន្ទ យោធិន​គ្រប់​ថ្នាក់ និង​គ្រប់​តួនាទី គឺ​មាន​ភារកិច្ច និង​កាតព្វកិច្ច​នៅ​ក្នុង​ការចូលរួម​ថែរក្សា​បូរណភាព​ទឹកដី និង​បម្រើ​ប្រជាពលរដ្ឋ​។ ដើម្បី​សម្រេច​ភារកិច្ច​នេះ ទាមទារ​ឲ្យ​អង្គភាព​ខ្លាំង ដើម្បី​អង្គភាព​ខ្លាំង សំខាន់បំផុត អង្គភាព​ត្រូវតែ​ជា​ធ្លុង​នៃ​សាមគ្គីភាព​មួយ ហើយ​ធ្លុង​នៃ​សាមគ្គីភាព អាច​កើតមាន​គឺ​អាស្រ័យ​លើ​មេបញ្ជាការ និង​នាយសេនាធិការ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​។​

​ដូច្នេះ​ការពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង គឺជា​កិច្ចការ​សំខាន់​សម្រាប់​មេបញ្ជាការ និង​នាយសេនាធិការ ដែល​ទទួលបាន​ការតែងតាំង​ថ្មី និង​ដែល​ត្រូវបាន​ជ្រើសរើស តាម​ការវាយតម្លៃ​ផ្អែកលើ​លក្ខណៈសម្បត្តិ​បុគ្គល ជាមួយនឹង​កត្តា​តុល្យភាព​នៃ​ការដឹកនាំ និង​ប្រសិទ្ធភាព​របស់​អង្គភាព​ទៅមុខ ដើម្បី​ធានា​នូវ​និរន្តរភាព​។ យ៉ាងណាក៏ដោយ យោធិន​គ្រប់រូប​ក៏​សុទ្ធតែ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការជំរុញ​អង្គភាព ដោយ​ម្នាក់ៗ មានតម្លៃ​ស្មើ​គ្នា​នៅ​ក្នុង​ការចូលរួម​អនុវត្ត​កិច្ចការ របស់​អង្គភាព​។ ការរក្សាបាន​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ ក៏​ត្រូវ​មាន​ការចូលរួម​សកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​យោធិន​យើង​ម្នាក់ៗ​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា ក្រៅ​ពី​កត្តា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង សូម​ផ្តាំផ្ញើ​ផងដែរ​នូវ​គោល​គំនិត​ដឹកនាំ​មួយ​ចំនួន​៖
*​រក្សា​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​
*​គោរព​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លក្ខន្តិកៈ​ទូទៅ និង​បទ​វិន័យ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​ដូច​ជា​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​។​
*​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​ស្វែងយល់​អំពី​សភាពការណ៍​ថ្មីៗ ដើម្បី​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ​។ នេះ​ជា​កិច្ចការ ដែល​ត្រូវ​ធ្វើ​ជាប់​ជាប្រចាំ ដើម្បី​ធានាបាន​នូវ​ភាពនឹងនរ នៃ​ស្មារតី​ប្តេជ្ញា​ចិត្ត​របស់​កងទ័ព នៅក្នុង​ការការពា​រសុខ​សន្តិភាព ចៀសវាង​ការ​លង់​ជឿ​លើ ឧបាយកល​កៀរគរ និង​បំភ័ន្ត​អូសទាញ​ផ្សេង បើ​យើង​មិន​ប្រុងប្រយ័ត្ន​។​
*​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការគ្រប់គ្រង​កម្លាំង​ឲ្យបាន​ល្អ និង​ប្រើប្រាស់​ធនធាន​មនុស្ស​ដោ​យ​ប្រសិទ្ធភាព​។​
*​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ហ្វឹកហ្វឺន និង​សកម្ម​ចូលរួម​រៀនសូត្រ​ឲ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ដោយ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន និង​យក​អស់​កម្លាំងកាយ​ចិត្ត ហ្វឹកហាត់​គ្រប់​ជំនាញ​។​
*​ត្រូវ​យកចិត្តទុកដាក់​ប្រមូលផ្តុំ រៀបចំ​ទុកដាក់​ជួសជុល ថែបំប៉ន​បច្ចេកទេស​អាវុធ យុទ្ធភណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ធានា​បាន​សុវត្ថិភាព និង​លក្ខការណ៍​បច្ចេកទេស​។​
*​ត្រូវ​បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ចូលរួម​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ រួមចំណែក​ក្នុង​ការកសាង ភូមិ​-​ឃុំ មាន​សុវត្ថិភាព ក៏ដូចជា​កិច្ចសហការ​ល្អ​ជាមួយ​ភាគី​មិត្ត នៅក្នុង​ការថែរក្សា​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន និង​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​។​
*​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំងក្លា​ក្នុង​ការលើកស្ទួយ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​កង​ទ័ព​។ ជាពិសេស​ក្នុង​សម័យកាល​ជំងឺ​កូវី​ដ​-១៩​នេះ ត្រូវ​យកចិត្តទុកដាក់​ចាត់​វិធា​នា​ការ​ផ្សេងៗ ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៅក្នុង​អង្គភាព ក៏ដូចជា​ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​នៅក្នុង​សហគមន៍​គ្រួសារ​កងទ័ព និង​គ្រួសារ​ប្រជាពលរដ្ឋ​យើង​។​
*​យកចិត្តទុកដាក់​ត្រៀមកម្លាំង មធ្យោបាយ និង​សម្ភារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​ចូលរួម​ជួយ​បង្កបង្កើនផល ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ទីតាំង​ឈរជើង​របស់ខ្លួន​៕

Filed in: ព័ត៌មានជាតិ