ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សង្ស័យ​ងងុយដេក​ទើប​បើក​រថយន្ត​ទៅបុក​រះ​សំ​យ៉ាប​ផ្ទះ​លក់​គ្រឿងទេស បណ្តាលឲ្យ​ស្លាប់​ខ្លួនឯង​បែប​នេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អ្នកបើកបរ​រថយន្ត​ខ្នាត​ធំ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ហើយ​ករណី​គ្រោះថ្នាក់​បង្ក​ខ្លួនឯង​នេះ សមត្ថកិច្ច​អះអាង​ថា ផ្តើមឡើង​ដោយសារ​អ្នកបើកបរ​ងងុយដេក ទើប​រថយន្ត​ជ្រុល​ទៅបុក​សំ​យ៉ាប​ផ្ទះ​លក់​គ្រឿងទេស​ក្បែរ​ចិញ្ចើម​ផ្លូវ​បែបនេះ​។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៥​ទៀប​ភ្លឺ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងលិច​សាលាឃុំ​កំពង់ត្រាច​ខាងលិច ប្រហែល​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត លើ​ដងផ្លូវ​ជាតិ​លេខ​៣៣​។​

​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​បង្ក​ដោយ​ខ្លួនឯង​បណ្តាលឲ្យ​តែ​កុងស្លាប់​ខាងលើ នគរបាល​ចរាចរណ៍​ស្រុក​បានឲ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​សណ្តោង​ដឹកទំនិញ​ធុន​ធ្ងន់​បាន​ដឹក​ធ្យូងថ្ម​ធ្វើដំណើរ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​គ្រោះថ្នាក់​ស្រាប់តែ​រថយន្ត​នោះ បាន​រេ​ចង្កូត​ទៅបុក​រះ​ដើមឈើ​តូចៗ​នៅ​ផ្នែក​ខាងស្តាំ​ដៃ រួច​បន្ត​ទៅ​បុក​រះ​សំ​យ៉ាប​តូប​លក់​គ្រឿងទេស រួច​ក្រឡាប់​ខ្លួនឯង​ទាំង​កម្រោល បណ្តាល​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ក្រោយពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​។​ប្រភព​ដដែល​បាន​ប្រាប់ទៀតថា អ្នកបើកបរ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ឈ្មោះ អ៊ូច រ៉ា​វី​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​កំពុង​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ហៅ​ឡានស្ទូច​ដើម្បី​អូស​យកទៅ​រក្សាទុក​នៅក្នុង​អធិការនគរបាល​ស្រុក​សម្រាប់​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ