ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ គ្រួសារ​សាច់ញាតិ មិត្តភក្តិ អតីត​លោកគ្រូ​អ្នកគ្រូ​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្គ​ដ្ឋ​បុរី​កបិល​ភ័ស្តុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​០៦​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ភរិយា រួមជាមួយ សាច់ញាតិ មិត្ត​ជិត​ឆ្ងាយ មិត្តភក្តិ អតីត​លោកគ្រូ​អ្នកគ្រូ​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ម្ហូបអាហារ​ភេសជ្ជៈ និង​គ្រឿង​រណ្តាប់​ផ្សេងៗ​ទៅកាន់​វត្ត​ព្រះ​បារមី​វង្គ​ដ្ឋ​បុរី​កបិល​ភ័ស្តុ ដើម្បី​ដំណើរការ ពិធី​កាន់បិណ្ឌ​ទី​៧ តាម​ប្រពៃណី​ជាតិខ្មែរ ដែលមាន តាំងពី​ដូនតា​មក​។​

​ស្ថិត​ក្នុង​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ម្ចាស់​វេណ​ទាំងនេះ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ប្រគេន​នូវ​បច្ច័យ និង ទេយ្យទាន មួយចំនួន វេរ​ប្រគេន​ព្រះសង្ឃ ព្រះចៅអធិការ​វត្ត​ព្រះ​បារមី​វង្គ​ដ្ឋ​បុរី​កបិល​ភ័ស្តុ ទុក​ជា​កុសល​បុណ្យ​រៀងៗ​ខ្លួន​ផង និង​ឧទ្ទិស​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ