ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ៦ នាក់ មាន​ជនជាតិ​ខ្មែរ ៥ នាក់ និង​ជនជាតិ​ចិន​ម្នាក់ ពី​បទ​ក្លែងបន្លំ​ជា​សមត្ថកិច្ច​នគរបាល ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា ៖​នគរបាល​ជំនាញ​បង្ក្រាប ក្រុម​ជនសង្ស័យ ៦ នាក់ មាន​ជនជាតិ​ខ្មែរ ៥ នាក់ និង​ជនជាតិ​ចិន​ម្នាក់ ដែល​ក្លែងបន្លំ​ជា​សមត្ថកិច្ច​នគរបាល ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ។

​លោក​ឧត្តមសេនីយ៌​ស្នងការ​បញ្ជាក់ទៀតថា ៖ នៅ​ថ្ងៃ​ទី​០៨​កញ្ញា​២០២០ វេលា​ម៉ោង​១១:០០​នាទី មាន​ជន ជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​មក​ដាក់​ពាក្យបណ្តឹង​ថា កាលពី​ថ្ងៃ​ទី ០៦​កញ្ញា​២០២០ វេលា​ម៉ោង​២៣:៣០​នាទី មាន​ជនសង្ស័យ​មួយ ក្រុម​ជា​ជនជាតិខ្មែរ មាន​គ្នា​៥​នាក់ ស្លៀកពាក់​ស៊ីវិល ជិះ​រថយន្ត ១​គ្រឿង ប្រភេទ PICK UP ពណ៌​ស និង​ម៉ូតូ​២​គ្រឿង អះអាងថា ជា​សមត្ថកិច្ច​ប៉ូលីស បានធ្វើ​សកម្មភាព​កាក់​រថយន្ត​របស់​ជន​រង គ្រោះជា​ជនជាតិ​ចិន​១​គ្រឿង ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 2C-9291 ក្នុងពេល​ដែល​ជនរងគ្រោះ​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ទៅ​បុរី​គុជ​អាស៊ី ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​ការឆែកឆេ​រ​ក្នុង​រថយន្ត​របស់​ជន​រងគ្រោះ ក៏​បាន​ទម្លាក់​គ្រឿង ញៀន​០១​កញ្ចប់ នៅក្នុង​រថយន្ត​របស់​ជនរងគ្រោះ ដើម្បី​ចោទប្រកាន់ថា គ្រឿងញៀន​ជា​របស់​ជនរងគ្រោះ រួច​គម្រាម​ទារ​ប្រាក់​ពី​ជន​រង គ្រោះ​ចំនួន​៤០០០$ (​បួន​ពាន់​ដុល្លារ​អាមេរិក​)​បើ​មិន​ព្រមឲ្យ​ទេ​ក្រុម​ជនសង្ស័យ​ទាំងនោះ​នឹង​ចាប់​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍​ប៉ូលីស ដោយ​មាន​ការភ័យខ្លាច ជនរងគ្រោះ​ក៏​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ដើរ​ខ្ចី​លុយ​ពី​មិត្តភក្តិ​បាន​ចំនួន​២ ៣០០$ (​ពីរពាន់​បី​រយ​ដុល្លារ​អាមេរិក​) យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ ដោយ​សន្យាថា ប្រាក់​ដែល​នៅ សល់​នឹង​ឲ្យនៅ​ពេល​ក្រោយ ។​

​បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយ​មាន​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​និង​ដឹកនាំ​សម្របសម្រួល​ពី ឯកឧត្តម សៀង សុខ ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៌ទោ​ស្នងកា​រ បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​អត្តសញ្ញាណរ​បស់​ជនសង្ស័យ និង​ឈាន​ដល់​ការចាប់​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​សរុប​៦​នាក់ ក្នុងនោះ​មាន​ជន ជាតិ​ចិន​ម្នាក់ ជនជាតិខ្មែរ​៥​នាក់ ជា​បន្តបន្ទាប់ នៅវេលា​ម៉ោង​១៩:៣០​នាទី​យប់​ថ្ងៃទី ០៨​កញ្ញា​២០២០ ។
-​ជនរងគ្រោះ​ឈ្មោះ ZHANG KANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាត់បង់​៖ លុយ​២ ៣០០$ (​ពីរពាន់​បី​រយ​ដុល្លារ​អាមេរិក​) ។​
-​ជនសង្ស័យ​ទាំង​៦​នាក់​៖
១-​ឈ្មោះ ហាក់ សុធា​បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ភ្នាក់ងារ​សារពត៌មាន កម្ពុជា​ញូ​វ​ផ្លាស មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ អ៊ួ​ន ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ភ្នាក់ងារ​សារ ព័ត៌មាន CAM POST មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខ របរ ភ្នាក់ងារ​សារព័ត៌មាន NEWS Online មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៤-​ឈ្មោះ ចំរើន លាង​ម៉េង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ម៉ៅការ​សំណង់ និង​ជួល​រថយន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៥-​ឈ្មោះ ស៊ឹម សុខ​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ជំនួយការ​របស់​ឈ្មោះ អ៊ួ​ន ប្រុស ភ្នាក់ងារ​សារពត៌មាន CAM POST មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៦-​ឈ្មោះ ZHOU DONGYA ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ រត់​តាក់ស៊ី ស្នាក់នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៌​ទោជួន ណា​រិន្ទ​បាន​បន្តថា ៖ ក្រោយ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា​បាន​កាក់​ឃាត់​រថយន្ត​ឆែកឆេរ​ក្នុង​រថយន្ត​និង​ជំរិត​ទារ​យក​ប្រាក់​បាន​ចំនួន​២ ៣០០​ដុល្លា (​ពីរពាន់​បី​រយ​ដុល្លា​អាមេរិក​)​ពី​ជនរងគ្រោះ​ប្រាក​មែន ។​

​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី​តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ