ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ឯកឧត្តម ជាវ តា​យ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២០ ខេត្ត​កំពត​បាន បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពត នៅ​សាលាខេត្ត​កំពត​។

​សិក្ខាសាលា​នេះ​មានការ​អ​ញ្ញើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អភិបាល ក្រុង ស្រុក ចៅ​សង្កាត់​នៃ​ក្រុង​កំពត និង​លោក​មេឃុំ​ដែល​មាន​រមណីយដ្ឋាន និង​សហគមន៍ នគរបាល​ទេសចរណ៍ សហគមន៍​ទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល ផ្នែក​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍ សរុប​ចំនួន ១៨២​នាក់​។

​ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គត្តិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​ប៉ូ​លេ​សដ្ឋកិច្ច​មួយដ៏​សំខាន់ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម បង្កើត​ឱកាស​មុខរបរ បង្កើន​ប្រាក់ចំណូល​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម បាន​បន្ថែមទៀតថា ផែនការអភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ​២០១៩-២០២៣​នេះ បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ សម្រាប់​អនាគត​នៃ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កំពត ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ទិសដៅ​យុទ្ធសាស្ត្រ​រួមមាន ការអភិវឌ្ឍន៍​ផលិតផល​ទេ​ចរណ៍ ការសិក្សា​ទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍​សម្បទា​ទ្រទ្រង់​ទេសចរណ៍ ការអភិរក្ស​ធនធាន​វប្បធម៌ និង​ធម្មជាតិ ការអភិវឌ្ឍន៍​ធនធានមនុស្ស ការគ្រប់គ្រង​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​។ ផែនការ​អភិវឌ្ឍន៍​នេះ ក៏​ចង្អុលបង្ហាញ​ពី​ការ​សិក្សា​បញ្ហា​ប្រឈម ហានិភ័យ ចំណុចខ្លាំង កាលានុវត្តន៍​ភាព និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ វិធានការ ផែនការ​សកម្មភាព យន្តការ​ដើម្បី​អនុវត្ត និង​ការត្រួតពិនិត្យ​វាយតម្លៃ​។

​ព្រម​ជាមួយ​នេះ​អង្គសិក្ខាសាលា​បាន​ដាក់ចេញ​នូវ​ផែនការ​កំណើន​ភ្ញៀវទេសចរ​ចំនួន​២,៥០០,០០០​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣០០,០០០​នាក់ នៅ​ឆ្នាំ​២០២៣​។ ដើម្បីឲ្យ​សម្រេចបាន​នូវ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដូច​បាន​កណត់​ខាងលើ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​កំពត បាន​ដាក់ចេញ​នូវ អនុសាសន៍​ចំនួន​១២​ចំណុច ដើម្បី​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត យកចិត្តទុកដាក់​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​នានា​ដែល​ជា​សមត្ថកិច្ច​របស់​ខ្លួន ហើយ​មាន​ចែង​នៅក្នុង​ផែនការ​អភិវឌ្ឍន៍​នេះ​ជា​សកម្មភាព​អាទិភាព ដោយ​ដាក់​បញ្ជូល​បន្ស៊ី​គ្នា​ទៅ​នឹង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ផែនការ​បី​ឆ្នាំ​រំកិល​របស់​ខ្លួន ជាពិសេស​ការគ្រប់គ្រង​អនាម័យ​អោយបាន​ល្អរ​ប្រសើ​។​

Filed in: ព័ត៌មានជាតិ