ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីត្រូវបានប្រកាសចូលកាន់តំណែង ស្នងការនគរបាលខេត្តឧត្តរមានជ័យថ្មី ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តសៀមរាបថ្មីជំនួស ឧត្តមសេនីយ៍ទោ ម៉ែន លី អតីតស្នងការរងខេត្តសៀមរាប ស្នងការចាស់ ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងស្នងការនគរបាលខេត្តកំពង់ធំវិញ ។
ចូលរួមក្នុងពិធីនេះ មាន ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ៕