ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ កម្លាំងប្រដាប់អាវុធ រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការរក្សា​សុខសន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបង្ហាញ​ការដឹងគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​ថា កងកម្លាំងប្រដាប់អាវុធ បាន​ដើរតួនាទី និង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការរក្សា​សុខសន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​របស់​សង្គម​។​

​ដើម្បី​ជា​ការដឹងគុណ​សម្រាប់​ពលិកម្ម​របស់​កងកម្លាំង​ប្រដាប់អាវុ​ធ​នៅមុន​ការឈាន​មកដល់​បុណ្យ​ភ្ជុំបិណ្ឌ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំ​ស្បៀងអាហារ និង​ថវិកា​មួយចំនួន ជូន​ទៅ​ដល់​កងទ័ព​នៅ​តាម​ព្រំដែន ព្រមទាំង​កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស នគរបាលជាតិ ហើយ​នៅ​រសៀល​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២​នេះ ក៏បាន​នាំ​ទៅ​ជូន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ តាម​ផែនការ​ដែល​បាន​គ្រោងទុក ឯកឧត្តម ស៊ុន ចាន់ថុល ក៏​នឹង​នាំ​ស្បៀង​ទៅជូន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។​

​ក្នុងឱកាស​នាំយក​អំណោយ​ទៅ​ជូន​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ​, ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​ថា មនុញ្ញផល​នៃ​សុខ​សន្តិភាព​នេះហើយ ដែល​រុញច្រាន​កម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​វិវឌ្ឍ​ពី​ស្ថានភាព​ប្រទេ​សសល់​ពី​គំនរ​ភ្លើងសង្គ្រាម មក​ជា​ប្រទេស​ពោរពេញ​ដោយ​ភាព​ស្រស់បំព្រង​នាពេល​បច្ចុប្បន្ន​។ សុខសន្តិភាព ក៏​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​លូតលាស់ ដោយ​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧​ភាគរយ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងថា ការរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងសង្គម គឺជា​លក្ខខណ្ឌ​ចម្បង ដែល​រួម​គ្នា​ធ្វើឱ្យបាន ដើម្បី​រក្សាបាន​នូវ​សមិទ្ធផល​កម្ពុជា​កំពុងមាន និង​បន្ត​ជំរុញ​នូវ​ការអភិវឌ្ឍន៍ ព្រមទាំង​ពង្រីក​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។ ឯកឧត្តម ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា កងកម្លាំប្រដាប់អាវុធ​ទាំងអស់ គឺជា​ប្រតិបត្តិ​ករ​ដ៏​សំខាន់​ក្នុង​ការរក្សា​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​ទាំងអស់នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​សម្តែង​ការដឹងគុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា ដែល​បាន​លះបង់​សេចក្តីសុខ និង​ធ្វើ​ពលិកម្ម​សព្វបែបយ៉ាង ដើម្បី​បុព្វហេតុ​សង្គមជាតិ​។ ជាពិសេស​ការរក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខ​សន្តិភាព​របស់​កម្ពុ​ជា​។​

​ក្នុង​ពិធី​ផ្តល់​អំណោយ​ជា​ស្បៀងអាហារ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​បានបង្ហាញ​ពី​ការប្រឹងប្រែង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ និង​យន្តការ​នានា ដើម្បី​ផ្ដល់​សេវា​សាធារណៈ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព​តាមរយៈ​ការ អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​រវាង​គ្នា បង្កលក្ខណៈ​ងាយស្រួល​ដល់​ការផ្ដល់សេវា​សាធារណៈ​។ សមិទ្ធផល​ដែល​ក្រសួង​សម្រេច​លើ​កំណែទម្រង់​ក្នុង​ការផ្តល់​សេវា​ដែល​ក្រសួង​សម្រេចបាន​មានដូចជា​៖ ឆៀក​ចល័ត មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល​១ អ៉ី​អន​ម៉​ល​២ និង​ផ្សារ​ទំនើប​ជីបម៉ុង​ជាដើម ព្រមទាំង​បាន​បំពាក់​កាមេរ៉ា ឆ្លាត​វៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​ដើម្បី​ចាប់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​ជញ្ជីង​ឆ្លាត​វៃ បង្កប់​នៅក្រោម​ដី ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​, ការសិក្សា​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​, កិច្ចព្រមព្រៀង​ក្របខណ្ឌ​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​, ការសិក្សា​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៤, គម្រោង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវ​ទាំង​៣៨​ខ្សែ ក្នុង​ខេត្ត​សៀមរាប ដែល​ទទួល​បាន​ការអនុម័ត​ពី​សម្តេច​តេជោ ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ​, គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​, គម្រោង​ដាក់ឱ្យ​ដំណើរការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត​តាម​នីតិវិធី​ថ្មី​តាម​ប្រព័ន្ធ​អន​ឡា​ញ សំដៅ​កាត់បន្ថយ​ភាពស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់​ថា អំណោយ​ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នាំយក​ទៅ​ជូន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួមមាន​៖ ទឹក​ស៊ី​អ៉ីវ ចំនួន ២០០​យួរ ទឹកត្រី​ចំនួន ២០០​យួរ ទឹក​សុទ្ធ​កម្ពុជា​ចំនួន ៥០០​កេស មី​ជាតិ​ចំនួន ៥០០​កេស ត្រីខ​ចំនួន ៥០​កេស អង្ករ​ចំនួន ៥​តោន និង​ថវិកា​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ