ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម វង សូ​ត ចែក​កង់​ជូន​សិស្ស​ក្រីក្រ​ជិត​៤០០​គ្រួសារ នៅ​ស្រុក​កំចាយ​មា ខេត្ត​ព្រៃវែង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) ៖ នា​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង និង​លោកស្រី បាន​ចែក​កង់​ជូន​សិស្ស​ក្រីក្រ​ជិត​៤០០​គ្រួសារ នៅ​ស្រុក​កំចាយ​មា ខេត្ត​ព្រៃវែង ។ កង់​ជិត ៤០០​គ្រឿង​នេះ ជា​ជំនួយ​របស់​អង្គការ កុ គី សៃ KJO ជប៉ុន ។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ទាំងអស់ ដែល​ចូលរួម​ក្នុងថ្ងៃនេះ សូម​បន្ត​ការខិតខំ​បន្ត​ប្រុងប្រយ័ត្ន លើ​ការការពារ​បង្កា​រទប់​ស្កាត់​ជំងឺ​កូវី​ដ​១៩ ដោយ​ត្រូវ​ចេះ​អនាម័យ​ខ្លួនប្រាណ និង​សម្អាត​បរិស្ថាន​ជុំវិញ​ឲ្យ​ល្អ ខណៈ​សាលា​រដ្ឋ​បាន​បើក​ឲ្យ​ដំណើរការបង្រៀ​ន និង​សិក្សា​ឡើងវិញ​។​

​ឯកឧត្តម វង សូ​ត បាន​ស្នើ​ឲ្យ​មន្ត្រី​មូលដ្ឋាន ខិតខំ​ចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ក្រីក្រ ដែល​ត្រូវ​ទទួល​បណ្ណ័​សមធម៌ បើក​សាច់ប្រាក់​ពី​រា​ជ​រាដ្ឋាភិបាល​កម្ពុជា​កំឡុង​ពេល​កូវី​ដ ធ្វើឲ្យ​តម្លាភាព និង​សុ​ក្រិត​ភាព ចំពោះ​គ្រួសារ​ដែល​ក្រីក្រ​ពិតប្រាកដ​។​

​រដ្ឋ​មន្ត្រី​សង្គមកិច្ច​រូបនេះ ក៏​បាន​នកោ​ត​ស​សើរ​ដល់​ការចែករំលែក របស់​អង្គការ កុ គី សៃ KJO ជប៉ុន ក្នុង​ការរួមចំណែក​លើ​ក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​ពិសេស​បាន​ផ្តល់​កង់​ជា​មធ្យោបាយ សម្រាប់​ធ្វើដំណើរ​ទៅ​រៀនសូត្រ នៅ​តាម​សាលារៀន​ផងដែរ​។​

​ជាមួយគ្នា​នោះ គ្រួសារ អាណាព្យាបាល សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត និង​ជួប​ការលំបាក ក្នុងកំឡុងពេល​កូវី​ដ ក្នុងស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ប្រមាណ​ជិត​៤០០​នាក់ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ខណៈ​ក្រសួង​សង្គមកិច្ច​ផ្តល់​កង់​ម្នាក់​មួយ​គ្រឿង ជា​មធ្យោបាយ​ធ្វើដំណើរ​ទៅ​រៀនសូត្រ ។​

​ឯកឧត្តម វង សូ​ត បាន​ក្រើនរំលឹក និង​ណែនាំ​ឲ្យ​មេភូមិ មេឃុំ ស្មៀនឃុំ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​មាន​មាន​សុក្រឹត្យភាព តម្លាភាព ក្នុង​បេះដូង ដួងចិត្ត លើ​ការងារ​ធ្វើ​អត្តសញ្ញាណ​កម្ម​កំណត់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នា​អំឡុង​កូវី​ដ​-១៩ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ពលរដ្ឋ​ដែល​ក្រីក្រ​ពិតប្រាកដ ទទួលបាន​សាច់​ប្រាក់ឧបត្ថម្ភ ពី​រាជរដ្ឋាភិបាល​កម្ពុជា ពី​សម្តេច​តេជោ ក៍​ដូចជា​បាន​ផ្តាំផ្ញើរ​ឲ្យ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ខិតខំ​បំរើ​សេវា​ឲ្យបាន​លឿន បំពេញ​តម្រូវការ​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ទាញ​យក​សមាណចិត្ត និង​បេះដូង​ក្តីស្រលាញ់​គាំទ្រ​របស់​ពួកគាត់ មាន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​។​

​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ ដែល​មាន​កូន​សិក្សា​រៀនសូត្រ នៅក្នុង​ស្រុក​កំចាយមា ខេត្ត​ព្រៃវែង ទទួលបាន​កង់​ម្នាក់​មួយ​គ្រឿង ដែល​ជា​ជំនួយ​របស់​អង្គការ កុ គី សៃ KJO ជប៉ុន តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​សូម​ថ្លែងអំណរគុណ និង​បង្ហាញ​ចិត្ត​សប្បាយរីករាយ ដោយ​គាំទ្រ​ចំពោះ​សកម្មភាព​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ