ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម ប៉ែន កុសល្យ បានប្រគល់​រថយន្ត​សង្គ្រោះបន្ទាន់​១​គ្រឿង ប្រគល់ជូន​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង ដែល​ជា​អំណោយរ​របស់​ក្រសួង​សុខាភិបាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​) ÷​ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២០ បានប្រគល់​រថយន្ត​សង្គ្រោះបន្ទាន់ ១​គ្រឿង ដល់​មន្ទីរពេទ្យ​បង្អែក ស្រុក​អន្លង់វែង ដែល​ជា​អំណោយ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​។​

​ឯកឧត្តម ប៉ែន កុសល្យ បាន​មានប្រសាសន៍​លើកឡើងថា​៖ រថយន្ត​សង្គ្រោះ​បន្ទាន់​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​ប្រជាពលរដ្ឋ ដែល​មាន​ជំងឺ និង​រង​គ្រោះថ្នាក់​ផ្សេងៗ ដោយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា និង​ក្នុង​គ្រា​មាន​អាសន្ន​ផងដែរ​។ ឯកឧត្ដម បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទាំងអស់ ដែល​កំពុង​បម្រើការ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក និង​តាម​មណ្ឌល​សុខភាព ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់ ការពិនិត្យ និង​ព្យាល​បាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​រថយន្ត​ដែល​ទើប​ទទួល​បាន​ថ្មី​នេះ ត្រូវ​ជួយ​ថែរក្សា ឱ្យបាន​ល្អ​ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បាន​យូរអង្វែង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​អ្នកជំងឺ​ពី​មូលដ្ឋាន​មក​កាន់​មន្ទីរពេទ្យ ធ្វើការ​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ