ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ខៀវ កាញារីទ្ធ​៖ តម្លៃ​សារព័ត៌មាន​ធ្លាក់ចុះ ដោយសារ​អ្នកព័ត៌មាន​គ្មាន​វិជ្ជាជីវៈ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ ដល់​អ្នកកាសែត ជ័យលាភី ក្នុងការ ប្រឡង​សរសេរ​អត្ថបទ​សារព័ត៌មាន ក្នុង​បរិបទ​កូវី​ដ​-១៩ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែងថា សព្វថ្ងៃនេះ តម្លៃ​សារព័ត៌មាន​បាន​ធ្លាក់ចុះ ដោយសារ​តែ​សកម្មភាព ដែល​បង្ក​ឡើង​ពី​អ្នកសារព័ត៌មាន​ដែល​គ្មាន​វិជ្ជាជីវៈ​មួយចំនួន ហើយ​មូលហេតុ​នេះ​ក៏​ធ្វើឲ្យ​អ្នកសារព័ត៌មាន ដែល​មាន​វិជ្ជាជីវៈ​បាត់បង់​តម្លៃ​ផងដែរ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន​នេះ​យើង​ដឹង​ហើយ​ថា តម្លៃ​អ្នកសារព័ត៌មាន​យើង​មួយចំនួន​ធ្លាក់ចុះ ដោយសារ​តែ​អ្នកព័ត៌មាន ឥត​វិជ្ជាជីវៈ​។ គាត់​រញ៉ែរញ៉ៃ​ច្រើន ធ្វើឲ្យ​យើង​ជា​អ្នក​មាន​វិជ្ជាជីវៈ​ធ្លាក់ចុះ​»​។​

​ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ដល់​ក្លិប​អ្នកកាសែត​កម្ពុជា​ផ្សព្វផ្សាយ​ឲ្យបាន​កាន់តែ​ទូលំទូលាយ ពី​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដើម្បី​ឲ្យមាន​អ្នកព័ត៌មា​ន​វិជ្ជាជីវៈ​ច្រើន ដែល​បាន​គិតគូរ​ពី​សង្គម​។ ឯកឧត្តម​ក្រើនរំលឹក​ថា អ្នកសារព័ត៌មាន​វិជ្ជាជីវៈ មិនមែន​ជា​អ្នកសារព័ត៌មាន​ចាំតែ​ចម្លង​គេ និង​ចេះ​តែ​ជេរ​គេ​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ទាញ​ចំណាប់​អារម្មណ៍​ថា បរិបទ​នេះ​បង្ហាញឲ្យឃើញ​ពី​ប្រទេស​នានា លើ​ពិភពលោក​សុទ្ធតែ​អាត្មានិយម​។ ឯកឧត្តម​ថា ប្រទេស​នានា​បាន​ក្លាយជា​បុគ្គលនិយម មិន​រួបរួមគ្នា​ក្នុង​ការរក​វិធីសាស្ត្រ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​ឡើយ​។​

​ឯកឧត្តម​បាន រំលឹកថា កាលពី​អតីតកាល ពេល​កើត​ជំងឺ​សារ និង​ជំងឺអេដស៍ ពិភពលោក​បាន​រួម​គ្នា​យ៉ាង​ល្អ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ទាំងនេះ​។ ផ្ទុយ​មកវិញ សម្រាប់​ជំងឺ​កូវី​ដ​១៩ ប្រទេស​នានា​គិតតែ​ពី​ប្រឹងរក​វ៉ាក់សាំង ឲ្យបាន​លឿន​ជាង​ប្រទេស​ដទៃ ហើយ​នេះ​បណ្តាលមកពី​ពួកគេ​គិត​លុយ​ជា​ធំ​។​

​ដោយឡែក លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ឡើង​ថ្លែង​ចំណាប់អារម្មណ៍​ថា អ្នក​ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​អ្នក​ជួរមុខ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​។ លោក​ចាត់ទុកថា នេះ​ជា​សកម្មភាព​ដ៏​ល្អ សម្រាប់​សង្គម​ទាំងមូល ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​កោតសរសើរ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាននិងកំពុង​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​យ៉ាង​ល្អប្រសើរ ក្នុង​ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូវី​ដ​១៩​។ ឯកឧត្តម​ក៏​អរគុណ ដល់​ប្រជាពលរដ្ឋ ដែល​បាន​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ ទើប​ធ្វើឲ្យ​កម្ពុជា មិន​មាន​អ្នក​សារ​ស្លាប់​ដោយសារ​វា​ឡើយ​៕

Filed in: ព័ត៌មានជាតិ