ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប ពង្រឹង និង​ជំរុញ​ដល់​មន្ត្រី​ជំនាញ​សម្រាប់​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ ២០២០ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ សំណេះសំណាល លើការ​ងារ​ដឹកនាំ​មន្ត្រី​រាជការ ក៏ដូចជា​ការអនុវត្ត​ន៍​លេ​ី​ជំនាញ​របស់​មន្ទីរ ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ តំណាង ដ៏​ខ្ពង់ខ្ពស់ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​និង​លោក លោកស្រី ជា​ប្រតិភូ ក្រសួង និង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប​ផងដែរ​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិនិត្យ វាយតម្លៃ ទៅលើ ការគ្រប់គ្រង​ការដឹកនាំ ក្នុងការ​ប្រតិបត្តិការ​ងារ នៅលេ​ី​វិស័យ​ជំនាញ​របស់​ខ្លួន និង​ស្តាប់ មតិយោបល់ បញ្ហា ប្រឈម សំណួរ និង សំណូមពរ របស់ ថ្នាក់ដឹកនាំ មន្ទីរ និង​មន្ត្រីរាជការ​ផងដែរ​។​

​លោក ថឹ​ង បូរិន ប្រធាន មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ៖- ការ កាប់​រានទន្ទ្រាន ដីព្រៃ ឈើ ដីព្រៃ​លិច​ទឹក និង​បង្កដោយ​ភ្លើង​ឆេះ​ព្រៃ​ដើម្បី វាត​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ឋិ បទល្មើស​ព្រៃឈើ បំបែក​ជា​រូបភាព​ផ្សេងៗ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច និង បទល្មើស​នេសាទ​លួច​ប្រើ​នូវ ឧបករណ៍ ហាមឃាត់ និង​មាន​ការទន្ទ្រាន​ដី សម្បទាន ពី​សំណាក់ ជនខិលខូច និង​បញ្ហា​ការ​បង្កបង្កេីន​ផល​របស់​ប្រជាពលរដ្ឋ​។​

​ក្នង​ឱកាស​នោះ លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ ប្រចាំការ បាន​កោតសរសើរ​នូវ ការខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ មន្ទីរ កសិកម្ម​ខេត្ត​កែប ដែល​បាន​អនុវត្ត​ការងារ ទៅ​តាម​តួនាទី ភារកិច្ច ទទួលបាន​លទ្ឋផល​ល្អប្រសើរ​។ ជាមួយនេះ លោក​ក៏​បាន​ជំរុញ​ឲ្យ​បន្ត ពង្រឹង របៀបរបប​ការងារ រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ស្អិតរ​មួ​ត និង​បន្ត​តាមដាន គ្រប់គ្រង ការងារ ទៅ​តាម​ជំនាញ​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​មាន​ការទទួលខុសត្រូវ​តាម​តួនាទី ភារកិច្ច​។​

​លោក នុត ច័ន្ទ​សុខា បាន​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ​ខេត្ត​កែប បំពេញ​នៅ​តួនាទី និង សហការ ជាមួយ​គណ :​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត និង ក្រុមការងារ ថ្នាក់​ជាតិ​ដោះស្រាយ​នៅ​បញ្ហា ប្រឈម​ផ្សេងៗ​ពិសេស​នោះ​គឺ​បញ្ហា​កាត់​ឆ្វៀល​ដី​ដែល ប្រជាពលរដ្ឋ កំពុង​អាស្រ័យ​ផល តាម អនុសាសន៍ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក​បាន ស្នើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ឲ្យ​បន្ត​ការអនុវត្ត នូវ​សារាចរ សេចក្តីណែនាំ លិខិត​បទដ្ឋាន​ផ្សេងៗ​របស់ ក្រសួង ពាក់ព័ន្ឋ​ទៅនឹង​ការងារ​អភិវឌ្ឍ វិស័យ កសិកម្ម និង​បន្ត​ពង្រឹង ទប់ស្កាត់​បទល្មើស នេសាទ បទល្មើស ព្រៃឈើ និង​ចរាចរ​ណែនាំ ស្តីពី​ការដឹកជញ្ជូន​សត្វ​ខុសច្បាប់ យកមក​អនុវត្តឲ្យ បាន​ម៉ឺងម៉ាត់​បំផុត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ