ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការ​ត​បណ្តាញ​លូ និង​ការធ្វើ​ជញ្ជាំង​អូរ​អេ​ម៉ារី​យូ ដើម្បី​បញ្ចៀស​ការលិចលង់​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការ​ត​បណ្តាញ​លូ និង​ការធ្វើ​ជញ្ជាំង​អូរ​អេ​ម៉ារី​យូ ដើម្បី​បញ្ចៀស​ការលិចលង់​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង​ព្រះសីហនុ តំណាង​ក្រុមហ៊ុន អេ​ម៉ារី​យូ ប្រធាន អនុប្រធាន​មន្ទីរ និង​អង្គភាព ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ​ថា​បញ្ហា​ជំនន់​ទឹកភ្លៀង​ជា​ចំណុច​សំខាន់ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ព្រះសីហនុ ដោយសារ​តែ​កន្លងមក​នៅពេល​មាន​ភ្លៀង​ធំ​ម្តង ធ្វើឱ្យ​ផ្លូវ​មួយចំនួន​មាន​ដូចជា ផ្លូវ ២៨​មិថុនា និង​ផ្លូវ​ឯករាជ្យ​មាន​ការលិចលង់​លើផ្លូវ ដូច្នេះ​សូម​ក្រុមហ៊ុន អេ​ម៉ារី​យូ ចូលរួម​សហការ​ដើម្បី​ឱ្យ​ក្រុម​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​អ្នកបច្ចេកទេស​ចុះ​សិក្សា​ប្រព័ន្ធ​លូ​រួមគ្នា ។​និង​ជម្រុញ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ឱ្យបាន​លឿន ដើម្បី​រៀបចំ​ប្លង់​មេ​ឈាន​ទៅ​ការស្ថាបនា​កាន់តែ​លឿន និង​ការរៀបចំ​លូ​កាត់​ផ្លូវ​ឱ្យ​បាន​មុន​ការចាប់ផ្តើម​អ៊ុត​កៅស៊ូ នៅពេល​ខាងមុខ ។

​តំណាង​ក្រុមហ៊ុន អេ​ម៉ារី​យូ បាន​ស្វាគមន៍​នៃ​ការចូលរួម​ជាមួយ​អាជ្ញាធរខេត្ត និង​យក​គម្រោង​នេះ​ទៅ​សិក្សា ដើម្បី​រៀបចំ​មន្ត្រី​បច្ចេកទេស​ចូលរួម​សិក្សា​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត រៀបចំ​ប្រពន្ធ​លូ​ឱ្យបាន​ធំ​ទូលាយ បញ្ចៀស​ជំនន់​ទឹកភ្លៀង​នូវ​រដូវវស្សា​ក្នុង​ក្រុង​ព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ