ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​សម្ភារ​បរិក្ខារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ចែក ជូន​មេ​បញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន​នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រុង​តាខ្មៅ ៖ ថ្ងៃ​ចន្ទ ៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរ​សុខ​មេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន ពលទាហាន​នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី ជាតិខ្មែរ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ គ្រឹស្ត​សករាជ ២០២០​។​

​កម្មវិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេ​បញ្ជា ការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ព្រមទាំង​មេ​បញ្ជាការ មេ​បញ្ជា ការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល សរុប​ប្រមាណ​៣៥០០​នាក់​។​

​ថ្លែង​ទៅ​អង្គពិធី​ទាំងមូល លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​សុខសន្តិភាព និង​ស្ថេរ ភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​រក្សាបាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ដែល កំណើន​នេះ​ជា​កត្ដា​ជំរុញ​ឱ្យមាន​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែច្រើន ប្រែក្លាយ​ពី​ផ្លូវ​ដី​ទៅ​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង មាន​ទីផ្សា​រលក់​ផលិតផល មាន​ភ្ញៀវ​ទេសចរណ៍ មាន​វិនិយោគិន​បង្កើត ការងារ​ធ្វើ​ជូន ប្រជាជន និង​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង​ប្រកប​ដោយ​សន្តិសុខ និង​សុវត្ថិភាព​។​

​លើសពីនេះ​ទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញ លេញ​ជូន​ជាតិ​មាតុភូមិ ព្រមទាំង​បាន​អភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេរ រហូតដល់​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស តួ​យ៉ាង​ផ្លូវ និង ស្ពាន​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​នាំយក​សម្ភារ​បរិក្ខារ​ចាំបាច់ និង​គ្រឿងឧបភោគ​បរិភោគ រួមមាន​៖ ទឹកស៊ីអ៊ីវ​ចំនួន​៥០០​យួរ ទឹកត្រី​ចំនួន​៥០០​យួរ ទឹក​សុទ្ធ​កម្ពុជា​ចំនួន​១០០០​កេស មី​ជាតិ​ចំនួន ១០០០​កេស ត្រីខ​ចំនួន​១០០​កេស អង្ករ​ចំនួន​១០​តោន និង​ថវិកា​មួយចំនួន​ចែកជូន​ដល់​បងប្អូន​ជា នាយទាហាន នាយទាហានរង ពលទាហាន និង​បញ្ជាការដ្ឋាន ព្រមទាំង​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្ដិ សិទ្ធិ​ក្នុង​លោក​តាម​ជួយ​បីបាច់​ថែរក្សា​ឱ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ដើម្បី​ចូលរួម​អនុវត្ត​គោល​ន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​ថែម​ទៀត​។

​ជាទី​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​នាយ ទាហាន ពលទាហាន​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋ ធម្មនុញ្ញ ការពារ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ