ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ ដឹកនាំ​កិច្ចប្រជុំ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពង្រឹង​វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា របស់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង បាន​ដឹកនាំ​ក្រុមការងារ​រួមមាន​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ​កម្ម​, នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ និង​សហការី បើក​កិច្ចប្រជុំ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ និង​ពង្រឹង​វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ​។​

​កិច្ចប្រជុំ​នេះ ដើម្បី​ពង្រឹង​វិធានការ បង្ក្រាប​បទល្មើស នៅ​ខេត្ត​ព្រះសីហនុ បាន​ធ្វើឡើង​នា​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរខេត្ត ព្រមទាំង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​យ៉ាងច្រើន​ផងដែរ​។​
* អង្គប្រជុំ​ផ្ដោត​សំខាន់ លើ​សភាពការណ៍​បទល្មើស កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្នុង​តំណាក់កាល​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។​
* អង្គប្រជុំ​បាន​ពិភាក្សា​ជុំវិញ​បទល្មើស​កើត​ឡើង​ថ្មីៗ ដែល​ភាគច្រើន​បង្កដោយ​ជនល្មើស​ជា​ជនជាតិ​ចិន ក្នុងនោះ​នៅ​បាន​ពិនិត្យ​លើក​បទពិសោធន៍ បញ្ហាលំបាក​ចំណុច​ប្រឈម និង​សំណូមពរ​។​
​អង្គប្រជុំ​ក៏បាន​ឯកភាព​គ្នា​បន្ថែមទៀត​លើ ៣​ចំណុច​រួមមាន​៖
​ទី​១៖ បន្ត​នាំ​គ្នា​អនុវត្តន៍​តាម​ការដឹក​នាំ​របស់​រាជរដ្ឋាភិបាល សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការប្រឆាំង​ជំងឺ​កូវី​ដ​១៩​។​
​ទី​២៖ ក្នុង​ស្មារតី​អនុវត្តន៍​ទិស​ស្លោក «៣​កុំ ១​រាយការណ៍​» របស់​សម្ដេច​ក្រឡាហោម ទាំងអស់គ្នា​ខិតខំ​អនុវត្តន៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​តាម​ផែនការ​ណែនាំ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ស្ដីពី ការងារ​បង្ការ​បង្ក្រាប​បទល្មើស​ជាពិសេស​ផែនការ​ឆមាស​ទី​២ ឆ្នាំ​២០២០​។​
​និង​ទី​៣៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្នើសុំ​កិច្ច​សហការ​ដឹកនាំ​ពី​នាយកដ្ឋាន​ជំនាញ ដើម្បី​រួមគ្នា​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​៕

Filed in: ព័ត៌មានជាតិ