ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​សួរសុខទុក្ខ​និង​នាំយក​នូវ​ថវិកា គ្រឿងឧបភោគ​របស់​រដ្ធបាល​ខេត្ត​ជូន​ឯកឧត្តម​ហ៊ុន ណេង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ប្រតិភូ​ខេត្ត អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​នូវ​ថវិកា គ្រឿងឧបភោគ​បរិភោគ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ជូន​ឯកឧត្ដម ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា ប្រធាន​គណៈកម្មាធិការ​ទី​៤ ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​២០២០​នេះ​។​

​ខណៈ​នោះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត និង​ប្រតិភូ​អមដំណើរ បាន​ជូនពរ ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ សូម​មាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ ដើម្បី​បន្ត​ចូលរួម​កសាង អភិវឌ្ឍន៍​ប្រទេសជាតិ និង​ប្រជាជន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​គោ​នយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកប​ដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ជា​ម្លប់​ត្រជាក់ត្រជុំ​សម្រាប់​ប្រជាជន​ទូទាំង​ខេត្ត​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ