ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នាំយក​អំណោយ​សប្បុរស​ធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្រុងព្រះសីហនុ ចំនួន ១,២២៦ គ្រួសារ មកពី ៤ ​សង្កាត់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​អាទិត្យ ៤​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ទី​០៦ ខែ​កញ្ញា ឆ្នាំ ២០២០ ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្រុងព្រះសីហនុ ចំនួន ១,២២៦ គ្រួសារ មកពី ៤​សង្កាត់ ។ ពិធី​ចែក​អំណោយ​នេះ​បាន​ធ្វើ​នៅ​សាលា​ដុន​បូស​ស្កូ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ។​

​ឮ​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ មានប្រសាសន៍ថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ប្រធាន​គណ​: កម្ម​កា​សាខា ឱ្យ​សាខា​ក្រុង​យកចិត្តទុកដាក់​ពី​សុខ​ទុក​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​វណ្ណ​: ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន​។ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ១,២២៦​នាក់ ក្នុងនោះ​ប្រជាព​ក​រដ្ឋ​សង្កាត់​លេខ​១ ចំនួន ២៨៣​នាក់ សង្កាត់​លេខ​២ ចំនួន ១៤២​នាក់ សង្កាត់​លេខ​៣ ចំនួន ៣៨៦​នាក់ សង្កាត់​លេខ​៤ ចំនួន ៤១៥​នាក់ ។

​ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មាន​ធ្វើការ​សំ​ណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ព្រមទាំង​ធ្វើការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្រុងព្រះសីហនុ និង​សេចក្តី​នឹករឭក​របស់​ប្រជាព​រដ្ឋ​ទាំងអស់ ព្រមទាំង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្រុងព្រះសីហនុ​នាពេលនេះ ។

​ឯកឧត្តម​ប្រធាន​គណៈកម្មការ​សាខា​កាកបាទក្រហម ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ដល់​មន្ទីរ​ផែនការ​ដែល​បាន​ចុះ​ធ្វើ​ជំរឿន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន ។ ម្យ៉ាងទៀត​អំណោយ​ជា​ស្បៀង គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ដែល​យកមក​ចែកជូន​ប្រជាពលរដ្ឋ នា​ឱកាស​នេះ ជា​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​។

​ឯកឧត្តម​ប្រធាន​គណៈកម្មការ​សាខា​បាន​បានបញ្ជាក់​ថា សាខា​បានធ្វើការ​ចែក​អំណោយ ៤​លើក​រួច​ហើយ ពេល​នេះ​ក៍​បាន​នាំយក​អំណោយ​ចែកជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ ហើយ​នេះ​បាន​ធ្វើ​ការចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្រុងព្រះសីហនុ ចំនួន​១,២២៦​គ្រួសារ ដោយ​មិន​មាន​ការរើសអើង ប្រកាន់​វណ្ណៈ ពូជសាសន៍ ឬ​និន្មាការ​នយោបាយ ។

​ឯកឧត្តម​ប្រធាន​គណ​:​កម្ម​ការ​សាខា​បានបញ្ជាក់​ថា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្វែងយល់​និង​ធ្វើ​ការណែនាំ​ផ្សព្វផ្សាយ ទូលំទូលាយ និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ចែក​ជូន​គ្រួសារ​ក្រីក្រ​ចាប់ពី​ខែ​មិថុនា​និង​កក្កដា និង​បន្ត​ចែក​២​ខែ​បន្តទៀត​គឺ​ខែ​សីហា និង​កញ្ញា​។ ទន្ទឹម​នោះ ឯកឧត្តម ក៍​បាន​អំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ដែល​មិនទាន់​បាន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ សូម​អញ្ជើញ​ទៅកាន់​ឃុំ សង្កាត់ ដើម្បី​ឱ្យ​មន្ត្រី​នៃ​មន្ទីរ​ផែន​ការចុះពិនិត្យ និង​សម្ភាសន៍​ដើម្បី​ទទួលបាន​ប័ណ្ណ​ក្រីក្រ​ក្នុងខណៈពេល​ដែល​កម្ពុជា​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ។

​ក្នុងឱកាស​នោះ​ឯកឧត្តម​ប្រធាន​គណៈកម្មការ​សាខា​ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួលបាន​ប័ណ្ណ​ក្រីក្រ ព្រោះ​វា​មាន​អត្ថប្រយោជន៍​ដូចជា ទី​១.​ពេល​មាន​ជំងឺ​ទៅពិនិត្យ​ព្យាបាល​នៅ​មិន​ពី​ពេទ្យ​រដ្ឋ​ដោយ​មិន​គិតលុយ ។ ២.​ពេល​មាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​ចំនួន​០៤​ដង ក្នុង​មួយ​ដង​ទទួលបាន​ថវិកា ៤​ម៉ឺន​រៀល នៅ​ពេល​ឆ្លងទន្លេ​នឹង​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល ចំពោះ​កុមារ​អាយុ ០​ខែ​ដល់ ២​ឆ្នាំ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​១០​ដង ក្នុង​មួយ​ដង​ទទួលបាន​ថវិកា ៤​ម៉ឺន​រៀល​។ ចាប់​ពី​ការពិនិត្យ​ទទួល​ផ្ទៃពោះ​ដំបូង​រហូត​ដល់​កូន​អាយុ ២​ឆ្នាំ​ទទួល​ថវិកា​សរុប​ចំនួន​៧៦​ម៉ឺន​រៀល​។​ព្រមទាំង​បាន​ក្រើនរម្លឹក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចូលរួម​អនុវត្ត​នូវ​គោល​ការ​របស់​ក្រសួង​សុខាភិបាល ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ទឹក​អាល់កុល ពង្រឹង​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ឌ​-១៩ ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​រ​ទម្លាប់​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ។​

​អំណោយ​ចែកជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​មកពី ៤​សង្កាត់ ក្នុង​ក្រុង​ព្រះសីហនុ ចំនួន ១,២២៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ឃី​ត​មួយកញ្ចប់ (​ភួយ​១ មុង​១ ក្រមា​១ សារុង​១) អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ​១​យួ ទឹក​ស៊ី​អ៉ីវ ១​យួ និង​ថវិកា ៥០,០០០​រៀល ៕

 

Filed in: ព័ត៌មានជាតិ