ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ ទៅ​កាន់បិណ្ឌ​ទី ៤ នៅ​វត្ត​លង្កា​ព្រះកុសុមា​រាម ដែល​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ៤​រោជ ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​៤ ស្របពេល​ដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ចូលរួម​សប្បាយ រីករាយ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា ក្នុង​ការនាំយក​នូវ​ទេយ្យទាន និង​គ្រឿងឧបភោគ​-​បរិភោគ ទៅ​វេរ​ប្រគេន ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំងប្រទេស ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា បុព្វការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​។​

​សូមបញ្ជាក់​ថា ទេយ្យទាន និង​ទេយ្យវត្ថុ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៤ នា​វត្ត​លង្កា​ព្រះកុសុមា​រាម រួម​មាន​ដូចខាងក្រោម ៖
១/ ទេយ្យវត្ថុ ចំនួន ១៤​មុខ ៖ អង្ករ មី ត្រីខ ស្ករស តែ ទឹកដោះគោ​ខាប់ មៀន​កំប៉ុង អូ​វ៉ាន់​ទីន ទឹកក្រូច ទឹកបរិសុទ្ធ ត្រីងៀត សាច់ក្រក អាល់​កុល និង​ម៉ាស់​ពាក់​មុខ​។
២/ បច្ច័យ​កាន់បិណ្ឌ ចំនួន ៥​លាន​រៀល និង​បច្ច័យ​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។
៣/ ទេយ្យទាន​ប្រគេន​ព្រះសង្ឃ ១៧០​អង្គ ក្នុង​មួយ​អង្គៗ ទទួលបាន ទេយ្យវត្ថុ ១​កញ្ចប់ និង​បច្ច័យ ៥​ម៉ឺន​រៀល​។
៤/ ជូន​យាយជី តាជី ១៥០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា ៥​ម៉ឺន​រៀល​។

​ដោយឡែក បច្ច័យ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ក្នុង​ឱកាស​នេះ​មាន​សរុប​ចំនួន ១៨,៥៧០,០០០​រៀល និង ៦,២២០​ដុល្លារ​អាមេរិក ៕

 

Filed in: ព័ត៌មានជាតិ