ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ហ៊ុន សុខា ជា​ប្រធាន​យុវជន គណៈបក្ស​ប្រជាជន​ស្រុក​ឈូក បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ទី​ស្នាក់ ការ​គណបក្ស​ស្រុក​ឈូក​ខេត្ត​កំពត​…!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត ៖ នៅ​ថ្ងៃ​សៅរ៍ ៣ រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ឈូក ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ផែនការ​របស់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ឈូក​ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​យុវជន​ស្រុក​ឈូក ។​

​ជា​កិច្ច​ចាប់ផ្តើម លោក មន វិសាល អនុប្រធាន​ប្រចាំការ​បាន​អានរ​បាយ​ការណ៏​របស់​យុវជន ដែល​បាន​អនុវត្ត​ក្នុង​ខែ​សីហា ក្នុងនោះ មាន​សកម្មភាព​យុវជន​ថ្នាក់ឃុំ ស្រុក ក្រុមការងារ​ចុះ​ជួយ​ស្រុក​ដោយ​សង្ខេប បន្ទាប់​ស្តាប់​របាយ​ការណ៏​ចប់​អង្គពិធី បាន​ពិភាក្សា​និង​ស្តាប់​ការលើកឡើង​របស់​ប្រធាន​យុវជន​ឃុំ​និមួយ មាន​ឃុំ​ក្រាំង​ស្បូវ ឃុំ​តា​កែន ឃុំ​ឈូក ឃុំ​ម្នែង ឃុំ​ន​រាយណ៏ បន្ទាប់ពី​ស្តាប់​ការ​រាយ​ការណ៏​ជូន​រួច​ឯកឧត្តម ហ៊ុន សុខា បាន​មានមតិ​បូកសរុប​ផែនការ​អនុវត្ត​កន្លង និង​ផែនការ​អនុវត្ត​បន្ត ១​ឃុំ​សត្វ​ពង​ធ្វើ​ផ្លូវ​ដាក់លូ អំពូ​លសឡា​២​ខ្សែ ទី​២ ស្ថាបនា​ឡើង​វិញ​ផ្លូវ​គ្រួស​ក្រហម ឃុំ​ក្រាំង​ស្បូវ ប្រវែង​៥៧០០​ម៉ែត្រ និង​ដាក់​អំពូ​លសឡា តាម​ដងផ្លូវ​តាម​សំណើរ​ទី​៣​ដាក់លូ​រំដោះ​ទឹក​ឃុំ​ឈូក​២​ខ្សែ​ភូមិ​ឈើទៀល និង​ភូមិ​ក្រសាំង ទី​៤​ចាក់ដី​២០​ឡាន​ផ្លូវ​ឃុំ​ក្រាំង​ស្នាយ​ទី​៦​បញ្ហា​អាវ​យុវជន​សរុប​១០០​ជាង​និង​អំពូ​លសឡា​៨​គ្គ្រឿង​ដល់​ឃុំ​ក្រាំង​ស្បូវ​ត្រូវបាន​ឯកឧត្តម​ហ៊ុន សុខា​សំរេច​អនុវត្ត​តាម​ផែនការ ជូន​ប្រជាជន​ក្នុង​ស្រុក​ឈូក​ទាំងមូល​និង​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​នេះ​ព្រោះ​រដូវ​ធ្វើ​បុណ្យទៀន ហើយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​យុវជន​គណបក្ស​ស្រុក​ឈូក​ទាំងអស់​រួម​សាមគ្គី​គ្នា​ក្រោម​ម្លប់​សន្តិភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​ថ្នាក់កណ្តាល​និង​ឯកឧត្តម ជាវ តា​យ ប្រធាន​គណកម្មាធិការ​បក្ស​ខេត្ត​កំពត​ដែល​ថ្នាក់​ដឹកនាំ​ដ៏​ល្អ ៕

Filed in: ព័ត៌មានជាតិ