ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ក្រុម​ធ្វើបាតុកម្ម​នោះឡើយ ក្រោម​ហេតុផល​មិន​កំណត់​សមាសភាព និង​អ្នកចូលរួម​ច្បាស់លាស់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក មាន ព្រហ្ម​មុនី លោក ថា ឡា​វី និង​កញ្ញា អេង ម៉ាឡៃ ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នោះទេ ដែល​ពួកគេ​ធ្វើ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីលាន​ប្រជាធិបតេយ្យ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី ០២​ខែ​កញ្ញា ឆ្នាំ​២០២០ របស់​សាលា​រាជធានី​ភ្នំពេញ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ពុំ​អនុញ្ញាត​ឲ្យ​ថា ក្រុម​អ្នក​គ្រោង​ធ្វើ​បាតុកម្ម​មិន​អាច​កំណត់​សមាសភាព និង​ចំនួន​អ្នកចូលរួម​បានច្បាស់លាស់ ដែល​ការធ្វើ​បាតុកម្ម​នេះ​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ណាមួយ ឬ​នឹង​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ក្នុង​ករណី​លោក លោកស្រី មិន​គោរ​តាម​ស្មារតី​កិច្ចប្រជុំ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ