ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ពហុ​វិស័យ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​សហការគ្នា យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដែល​នៅ​សេសសល់ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ពិសេស​គឺ​ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត សំដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការជឿ​ទុកចិត្ត និង​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ប្រសាសន៍​ណែនាំ​របស់ ឯកឧត្តម សាយ សំ​អាល់ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃ​សៅរ៍​៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​សាលាខេត្ត​ព្រះសីហនុ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គណៈ​អភិបាលខេត្ត​ព្រះសីហនុ អភិបាលក្រុង​-​ស្រុក ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ ជាច្រើន​រូប​ផង​ដែរ​។​

​បន្ទាប់​ពី​សេចក្តីរាយការណ៍​ពី​លទ្ធផល​ការងារ​នៃ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឯកឧត្តម សាយ សំ​អាល់ បាន​ដាក់​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្រុមការងារ​ថ្នាក់ជាតិ មន្ទីរជំនាញ និង​មន្ត្រី​តាម​មូលដ្ឋាន ដូចខាងក្រោម​៖
១៖ បន្ត​ខិតខំ​បន្ត​ថែមទៀត ដោះស្រាយ​ចំណុច​សេសសល់​រាល់​បញ្ហា សំណូមពរ របស់​ប្រជាពលរដ្ឋ និង​ពង្រឹង​ការងារ​ផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​បន្ថែមទៀត នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បម្រើ និង​ឆ្លើយតប​នឹង​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាពលរដ្ឋ​។​
២៖ បន្ត​ជំរុញ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​ខេត្ត ទៅ​ជា​ប៉ូល​សេដ្ឋកិច្ច​ពហុ​វិស័យ​ដ៏​រឹងមាំ បន្ថែម​លើ​សក្តានុពល​វិស័យ​ទេសចរណ៍ ជំរុញ​ការទាក់ទាញ​វិនិយោគ និង​ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដើម្បី​ធានា​និរន្តរភាព​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​
៣៖ លើកទឹកចិត្ត​និង​ផ្តល់ឱកាស​ពង្រឹងសមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ជា​ពិសេស​មន្ត្រី​វ័យក្មេង​ឱ្យ​ចូលរួម​បំពេញការងារ និង​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម ដើម្បី​បម្រើ​ជាតិ​មាតុភូមិ ឆ្ពោះ​ទៅ​ការអភិវឌ្ឍ​ដោយ​ចីរភាព​៕

Filed in: ព័ត៌មានជាតិ