ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​មនុស្ស ៣ នាក់ ដកហូត​ម៉ូតូ​១៧​គ្រឿង និង​រថយន្ដ​១​គ្រឿង នៅ​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រះសីហនុ ៖ នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​ទៅ​កាន់​លំនៅដ្ឋាន​មួយ​កន្លែង​របស់​ឈ្មោះ នួន ស៊ី​ណាត អាយុ​៤៥​ឆ្នាំ ស្ថិតក្នុង​ក្រុម​ទី​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​ព្រះសីហនុ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ប្រាប់​អង្គភាព​ព័ត៌មាន យើង ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា ជា​លទ្ធផល​ក្រុម​ប្រតិ​បត្ដិកា​រ បាន​ប្រមូល​សម្ភារ​វត្ថុតាង និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួល​ផល​ចោរកម្ម មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់ ទី​១៖​ឈ្មោះ នួន ស៊ី​ណាត អាយុ​៤៥​ឆ្នាំ (​ម្ចាស់ផ្ទះ​) មាន​ទីលំនៅ​ក្រុម​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ (​ប្ដី​), ទី​២៖​ឈ្មោះ ង៉ាន ភៀ​វ អាយុ​៤២​ឆ្នាំ (​ប្រពន្ធ​) និង​ទី​៣៖​ឈ្មោះ ហ៊ាន ស៊ី​ប៉ាន់ អាយុ​១៨​ឆ្នាំ (​កូន​) ដែល​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​ទទួល​បញ្ចាំ​ខុសច្បាប់ និង​ទទួល​ផល​ចោរកម្ម​។​

​វត្ថុតាង​ចាប់​យក​បាន ម៉ូតូ​១៧​គ្រឿង​, រថយន្ដ​១​គ្រឿង ម៉ាក Visto ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-7830, ស្លាក​លេខ​រថយន្ដ​៣​សន្លឹក​, សម្ភារ​ជួសជុល និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​, បញ្ជី​ទិញ​-​លក់​ម៉ូតូ​១​ក្បាល​, កាតគ្រី​ម៉ូតូ​ចំនួន​៤​សន្លឹក និង​ប័ណ្ណ​បើកបរ​រថយន្ដ​៣​សន្លឹក​។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ