ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋមន្ដ្រី​កសិកម្ម និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​ការលូតលាស់​ដាំ ដំឡូង​មី​ពូជ KU50 ដែល​លោក​បាន ដាំ នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​ដី​ខ្ពស់​ចំការលើ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​ការលូតលាស់​ដាំ ដំឡូង​មី​ពូជ KU50 ដែល​លោក​បាន​ដាំ​កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​ដី​ខ្ពស់​ចំការលើ ។ រយ​:​ពេល ០៣ ខែ ឃើញថា ដំណាំ​ដំឡូង​មី​កំពុង​លូតលាស់​បានល្អ ឯកឧត្តម​រដ្ឋមន្ត្រី​រីករាយ​ទទួលយក​នូវ​លទ្ធផល​សាក​ពិសោធន៍​ពូជ​ដំឡូង​មី​នេះ យោង​ទៅលើ​កម្រិត​លូត លាស់​ល្អ និង​គ្មាន​ជំងឺឆ្លង ប៉ុន្តែ​ត្រូវ​រង់ចាំ​ពិនិត្យមើល​ទិន្នផល​នៅ​រដូវ​ប្រមូល​ផល​ខាង​មុខ​ទើប​ធ្វើ ការវាយតម្លៃ​ជារួម​លើ​លក្ខណសម្បត្តិ​របស់​ពូជ KU50 នេះ​បាន មុន​ធ្វើការ​ពង្រីក​ពូជ និង​ផ្សព្វផ្សាយ​ជូន​កសិករ​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក កម្មករ​បម្រើការ​ក្នុង​កសិដ្ឋាន​ចំនួន ៨៦​នាក់ (​ខ្លះ​ជា​មន្ត្រី​ចូលនិវត្តន៍​) ភាគច្រើន​ជា​ស្ត្រី អំពី​បញ្ហា​ជីវភាព ការងារ​ស្នូល​ក្នុង​កសិដ្ឋាន និង​ការងារ​បន្ទាប់បន្សំ​ផ្សេង​ទៀត​ដែល​ចូលរួម​ចំណែក​ផ្គត់ផ្គង់​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ ហើយ​បាន​នាំយក​បណ្តាំ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត និង​ជូនពរ​ឲ្យ​បងប្អូន​ជា​មន្ត្រី បុគ្គលិក កម្មករ​គ្រប់​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ចំពោះ​តម្លៃ​នៃ​ការលះបង់​របស់​បងប្អូន​ដែល​នៅ​បម្រើការ​ក្នុង​កសិដ្ឋាន​នេះ (​ខ្លះ​តាំងពី​ឆ្នាំ​១៩៧៩) ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​កំលាំងចិត្ត និង​កោតសរសើរ​ចំពោះ​ស្មារតី​លះបង់​យ៉ាង​ជ្រាលជ្រៅ​បំផុត​នេះ​។

​ដោយឡែក ចំពោះ​ការងារ​បច្ចេកទេស លោក​ស្នើឱ្យ​មន្ត្រី​កសិដ្ឋាន​យកចិត្តទុកដាក់​បង្កើន​ចំណេះដឹង​បច្ចេកទេស​ទាក់ទង​ការ​បង្កាត់ ជ្រើសរើស បន្សុត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ពូជ​ដំណាំ និង​បច្ចេកទេស​ជូន​កសិករ​នៅ​ទូទាំង​តំបន់​នេះ ទទួល​បាន​ប្រសិទ្ធភាព​ផលិតកម្ម និង​សេដ្ឋកិច្ច​ខ្ពស់​។

​ក្នុងខណ​:​នេះ លោក​ក៏​បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រី បុគ្គលិក កម្មករ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ជា​ពិសេស​អនុវត្ត​ឲ្យបាន​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល​។

​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យដឹងថា ពូជ KU50 និង​ពូជ ៨១ បាន​ទិញ​ពី​វិទ្យាស្ថាន​អភិវឌ្ឍ​ពូជ​ដំឡូង​មី (TTDI) ប្រទេស​ថៃ ដែល​ជា​ពូជ​ដំឡូង​មី​ធន់​នឹង​ជំងឺ​ម៉ូ​សា​អ៊ិច​មក​ធ្វើ​ការដាំដុះ ក្នុង​គោលបំណង ពង្រីក​ដើម​ពូជ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ ។​

​តាមរយៈ​លទ្ធផល​ដាំ​សាកល្បង បានបង្ហាញ​ថា​ពូជ​ទាំងពីរ​នេះ ជា​ពូជ​ធន់​នឹង​ជំងឺ​ម៉ូ​សា​អ៊ិច ដែល​ផលប៉ះពាល់​មាន​កម្រិត​ត្រឹមតែ​ប្រមាណ ១-៥% ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជាមួយ​ពូជ​នាំ​ពី​ប្រទេស​វៀតណាម និង​ចិន ដែល​អគ្គនាយកដ្ឋាន​បាន​ដាំ​សាក​ពិសោធន៍​ក្នុង​កសិដ្ឋាន​នេះ​។​

​បច្ចុប្បន្ន​កសិដ្ឋាន​បាន​ដាំ​ពូជ​នេះ​បាន ៨០​ហ​ត ទុក​ពង្រីក​ពូជ​បន្ថែម​។ សូមជម្រាបថា ការដាំ​សាក​ពិសោធន៍ ស្រាវជ្រាវ​នេះ​ត្រូវបាន​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​ពី​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា CAVAC របស់​រដ្ឋាភិបាល​អូស្ត្រាលី ។ ក្នុង​កសិដ្ឋាន​ក៏បាន និង​កំពុង​ផលិត​ពូជ​ពោត និង​សណ្តែកសៀង​ផងដែរ ៕

Filed in: ព័ត៌មានជាតិ