ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន​នៃ​កងរាជអាវុធហត្ថ​ចូល​សោធន​និវត្តន៍ សរុប​ចំនួន​១៩​នាក់​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ ចូល​សោធន​និវត្តន៍ ចំនួន​១៩​នាក់ ដែល​បាន​ផ្ទេរ​ទៅ​ទទួល​របប​សន្តិសុខ​សង្គម​បន្ត នៅ​ក្រសួង​សង្គមកិច្ច​អតីយុទ្ធជន និង​យុវ​និតិ​សម្បទា​។

​ថ្លែង​ក្នុង​ឱកាស​ជួប សំណេះសំណាល​នោះដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា សាកសួរ​សុខទុក្ខ នឹករលឹក ដល់​និវត្តន៍​ជន​ទាំង​អស់ និង​បាន​ណែនាំ​ពួកគាត់ ត្រូវ​គិតគូរ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ក្រោយពី​បាន​ចូល​សោធន​និវត្តន៍​នាពេលនេះ ហើយ​ត្រូវ​ផ្តល់​លេខ​ទូរ​សព្ទ​ផ្ទាល់ខ្លួន​ងាយស្រួល​ក្នុង​ការទំនាក់ទំនង​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​គ្រួសារ​អាវុធហត្ថ​។ លោក​ឧត្តមសេនីយ៍ឯក បាន​បន្តទៀតថា និវត្តន៍​ជន ដែល​មាន​ទុក្ខ​កង្វល់ និង​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព​ត្រូវការ​ឲ្យជួយ ត្រូវ​តែ​ទំនាក់ទំនង​មក​អង្គភាព​ជាបន្ទាន់ ក្នុងនាម​លោក​ឧត្តមសេនីយ៍ឯក ជា​មេបញ្ជាការ លោក​បាន​សន្យាថា នឹង​ជួយ​ដោះស្រាយ ឧបត្ថម្ភ តាម​លទ្ធភាព​ដោយ​មិន​បណ្តែតបណ្តោ​យឲ្យកម្លាំង​ក្រោម​ឱវាទ ក៏ដូចជា អតីត​យោធិន នៃ​កងរាជអាវុធហត្ថ ចូល​សោធន​និវត្តន៍ ចំណុះឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់ ដាច់បាយ​នោះឡើយ​។​

​ក្រោយ​ពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់​និវត្តន៍​ជន​ក្នុង​ម្នាក់ៗ​ទទួល​បាន​ទទួល​បាន មី ២​កេស ភេសជ្ជ​: ៣​កេស ជែល​លាងដៃ ១​ដប ស្មើ ១​លីត្រ និង ថវិកា​ចំនួន ១០០​ដុល្លារ ជា​ការចូលរួម យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ​ផងដែរ ៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ