ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​១​ខ្សែ​មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ជាង​៥​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវ​លេខ​១០០៣ រហូត​ដល់​មហាវិថី​ឈ្នះ ឈ្នះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាច​រណ៍​នៅក្នុង​តំបន់​នៃ​ខណ្ឌ​សែន​សុខ ខណ្ឌ​ឫស្សីកែវ​និង​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែល​មាន ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង ៥​គីឡូម៉ែត្រ​ដោយ​ចាប់​ពី​ផ្លូវ​លេខ​១០០៣ ផ្លូវ​បត់​ចូល​ផ្សារ​ទំនើប​អុ​ី​អន ម៉ល​សែន​សុខ ស្រប​តាម​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូត​ដល់​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​ខណ្ឌ​ឫស្សីកែវ​ត​ភ្ជាប់​ទៅ​ខណ្ឌ​ព្រែក​ព្នៅ ។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ឲ្យដឹង​នៅ​ថ្ងៃទី ៤​ខែ​កញ្ញា​ឆ្នាំ​២០២០​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​មួយ​ខ្សែ​នៅ​សប្តាហ៍​ក្រោយនេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​មហាវិថី​នេះ​មាន​ប្រវែង​៥.៨៦០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង មាន​សួនច្បារ​កណ្តាល​២​ម៉ែត្រ ផ្លូវ​១២​ម៉ែត្រ​សងខាង ដែល​អាច​ឱ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​៣​គន្លង​ទៅ​៣​គន្លង​មក មាន​១​គន្លង​ទៅមក​សម្រាប់​ម៉ូតូ មាន​ចិញ្ចើមផ្លូវ​សងខាង​២​ម៉ែត្រ​សម្រាប់​អ្នក​ថ្មើរជើង ជាមួយនឹង​ការដាក់​លូ​សងខាង​ផ្លូវ​ទំហំ​៨​តឹក​ផងដែរ​។​

​លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ផង​ដែរ​ថា បើ​មិន​មាន​ការប្រែប្រួល​ទេ នៅ​ដើម​សប្តាហ៍​ក្រោយនេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន ហើយ​ការដ្ឋាន​នេះ​នឹង​ស្ថាបនា​រួចរាល់​ក្នុង​រយៈពេល ៦​ខែ​ទៀត​។

​ក្រោយ​ការស្ថាបនា​រួចរាល់​កំណាត់​មហាវិថី​នេះ​នឹង​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់​ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវ​បត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉ល សែន​សុខ​) ដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុង​ខណ្ឌ​ឫស្សីកែវ​៕

Filed in: ព័ត៌មានជាតិ