ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំ​នាយទាហាន ពលទាហាន និង​កងកម្លាំងប្រដាប់អាវុធ កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​វេឡូ​វ័ន្ត ព្រៃ​ឫស្សី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោកស្រី ខៀវ បុប្ផា​ផល រួម​ជាមួយ​ថ្នាក់ដឹកនាំ ពលទាហាន ក្នុង​អគ្គបញ្ជាការ និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ នេះ​បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​២ នៅ​វត្ត​វេឡូ​វ័ន្ត ព្រៃ​ឫស្សី​។​

​នៅ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​២ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ និង​លោកស្រី ព្រមទាំង​នាយ ពលទាហាន​ក្នុង​អគ្គបញ្ជាការ បាន​បួងសួង និង​ឧទ្ទិស​នូវ​មហា​កុសលផល បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ថ្ងៃ​បុណ្យកាន់បិណ្ឌ​វេន​ទី​២​នេះ ជូន​ដល់​បុព្វការី​ជន​មាន មាតា បិតា ជីដូន​ជីតា ញាតិ​ការ​ទាំង ៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ពិសេស​ឧទ្ទិស​មហាកុសល​នេះ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស់​អ្នកស្នេហាជាតិ និង​វីរ​យុទ្ធជន យុទ្ធ​នារី នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បូជាជីវិត​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ទឹកដី​កម្ពុជា នា​ពេលកន្លងមក សូម​បុណ្យ​កុសល​ដែល​បាន​ធ្វើ​នៅក្នុង​ថ្ងៃ​បុណ្យកាន់បិណ្ឌ​វេន​ទី​២​នេះ បាន​ដល់​អ្នក​ទាំងអស់​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន​ឡើយ​។​

​ព្រះចៅអធិការ​វត្ត​វេឡូ​វ័ន្ត ព្រៃ​ឫស្សី មាន​សង្ឃដីការ​ថា បុណ្យកាន់បិណ្ឌ​នេះ​បើ​តាម​គម្ពីរ​ធម្មបទ ក្នុង​សម័យ​បុព្វកាល​អ្នក​ប្រាជ្ញា​ជំនាន់​នោះ​បាន​ប្រើ​ពាក្យ​ថា បវរ​ណា​បច្ច័យ បួន ដល់​ព្រះសង្ឃ​ដែល​មាន​ព្រះ​ពុទ្ធអង្គរ ជា​ប្រធាន​បានកំណត់​ធ្វើ​រយៈពេល ៣​ខែ ប៉ុន្តែ​ចំណេរ​កាល​ក្រោយមក​ទើប​អ្នកប្រាជ្ញ​រាជបណ្ឌិត​កំណត់ឲ្យ​ប្រើពាក្យ​ថា ពិធី​កាន់ បិណ្ឌ​វិញ ដែល​មាន​រយៈពេល​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ រួម​ទាំង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ ព្រោះ​ក្នុង​រដូវ​នេះ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពិបាក​ដល់​ភិក្ខុសង្ឃ ក្នុង​ការស្វែងរក​អាហារ បិណ្ឌបាត​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ទាប់ពី​បាន​រាប់បាត្រ និង​វេរ​ប្រគេន​នូវ​ចង្ហាន​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ បច្ច័យ និង​គ្រឿង​បូជា​ព្រះ​រួច​មក​ក៏​បាន​ជួប​សំណេះ សំ​ណា​ល​ជាមួយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ចាស់​សីល​វត្តី និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​ដោយ​បាន​នាំនូវ​ក្តី​នឹករលឹក និង​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ប្រកប ដោយ​មនោសញ្ចេតនា​គោរព ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ពី​សំណាក់​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ចំពោះ​ពលរដ្ឋ ទាំងអស់ ក្នុងឱកាស​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស កំពុង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យកាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំនេះ​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​សំដែង​នូវ​ក្តីសប្បាយរីករាយ​ដោយ​ឃើញ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ ដែល​អញ្ជើញ​មក​ធ្វើបុណ្យ​បាន​គោរព​យ៉ាង​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ស្ដី​ពី​ពិធី​ការពារ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។ លោក​ក៏​បាន​អំពាវនាវ និង​ក្រើនរំលឹក​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ពេល​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​បន្ត​ចូលរួម​ការពារ និង​ទប់ស្កាត់​ឲ្យខាងតែបាន​នៃ​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​២​នេះដែរ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បាន​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​សម្រាប់​វត្ត វេឡុវ័ន​ព្រៃ​ឫស្សី​មាន អង្ករ ១០​បាវ​, ត្រីខកំប៉ុង ១​កេស​, ទឹកក្រូច ទឹក​ផ្លែឈើ ២៤​កេស​, តែ​អូ​អ៊ី​ឈិ ៥​កេស​, ទឹកបរិសុទ្ធ ៥០​កេស​, មី ២​កេស​ធំ​, ទឹកត្រី ទឹកស៊ីអ៊ីវ ៦​យួរ និង​ក្រៅពីនោះ​មាន​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​មុខ​ទៀត​ផង​។​

​ជាមួយ​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏​បាន​ប្រគេន​បច្ច័យ​កសាង​ដល់​វត្ត វេឡុ​វ័ន ព្រៃ​ឫស្សី នូវ​បច្ច័យ​ចំនួន ៣,០០០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ៨​លាន​រៀល ប្រគេន​បច្ច័យ​ព្រះចៅអធិការ​១០០​ដុល្លារ និង​ប្រគេន​ព្រះសង្ឃ​ចូលរួម​ក្នុង​វត្ត ៤៧​អង្គ ក្នុង​១​អង្គៗ​មាន​សាដក និង​បច្ច័យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ