ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​សៀមរាប ចេញ​លិខិត​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​ផ្ដល់​កញ្ចប់​ថវិកា ១៥០​លាន​ដុល្លារ សម្រាប់​ការសាងសង់​ផ្លូវ​នៅ​ក្រុង​សៀមរាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បាន​ប្រកាស​សម្រេច​ផ្ដល់​កញ្ចប់​ថវិកា​១៥០​លាន​ដុល្លារ សម្រាប់​ស្ថាបនា​ផ្លូវ នៅ​ក្រុង​សៀមរាប​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាជាតិ ១៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ ក្នុង​ខេត្ត​សៀមរាប​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដកស្រង់​ប្រសាសន៍​សម្តេច​តេជោ មក​បញ្ជាក់​ដូច្នេះ «​នៅ​ពេល​ចាប់ផ្តើម​គណៈរដ្ឋមន្ត្រី​ថ្ងៃ​សុក្រ ទី​៤ កញ្ញា ២០២០ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការផ្តល់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​នៅក្នុង​ខេត្តសៀមរាប ដែល​នឹង​ជួយ​កែលំអ​ហេដ្ឋារចនាសម្ពន្ធ​ខេត្ត​ផង ផ្តល់​ការងារ​ដល់​ប្រជាជន​ដែល​អាច​ប៉ះពាល់​ដោយកូវី​ដ​១៩​ផង​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ផ្លូវ​តូច​ធំ​ដែល​គ្រោង​សាងសង់​នេះ​មាន​ចំនួន ៣៨​ខ្សែ នៅក្នុង​ទី​រួម​ខេត្ត​។ សម្តេច​តេជោ បាន​លើកឡើង​ថា ការសាងសង់​ផ្លូវ​ទាំងនេះ នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្រោយ​ជំងឺ​កូវី​ដ​១៩​។​
​សម្តេច​តេជោ បានប្រកាសថា សម្តេច​នឹង​អញ្ជើញ​បើក​ការដ្ឋា​សាងសង់​ដោយផ្ទាល់​។
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បង្ហាញ​ក្តីសង្ឃឹម​ថា នៅ​ចុងឆ្នាំ​២០២១ ក្រុង​សៀមរាប ដែល​ជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បាញ​ល្បី​របស់​កម្ពុជា នឹង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន ដែល​បាន​សន្សំសំចៃ មិន​ខ្ជះខ្ជាយ​ថវិកា ធ្វើឱ្យ​កម្ពុជា​សន្សំ​បាន​ថវិកា​ជាង ៦០០​លាន​ដុល្លារ​សម្រាប់​យកមក​អភិវឌ្ឍន៍​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ