ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ដើម្បី​ការពារ​ជីវិត​របស់​យើង​ជីវិត​គ្រួសារ​យើង​និង​ជីវិត​អ្នក​ដទៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

*-​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ​ប្រគល់ជូន​ក​ង​កម្លាំង​ន​នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨១៧ នា​ឱកាស​បុណ្យកាន់បិណ្ឌ ភ្ជំ​បិណ្ឌ ៖

​នៅ​រសៀល​ថ្ងៃ ពុធ ១៥​កើត ខែ ភទ្របទ ឆ្នាំជូត​ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម សេចក្តី​ណែ​នា​លេខ ០០៧ ស​ណន ចុះ​ថ្ងៃ​ទី ០១ ខែ កញ្ញា ឆ្នាំ ២០២០ របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧត្តម សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ជា​មេបញ្ជាការរង​នគរបាល ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥​បាន​ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ដល់​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ដែល​ឈរជើង​នៅ​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម ឧត្តមសេនីយ៍​ស្នងការ​បាន ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ ព្រមទាំង​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ​នាឱកាស​នៃ​ពិធី​បុណ្យ កាន់​បិណ្ឌ ភ្ជំ​បិណ្ឌ ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មកដល់​នា​ថ្ងៃ​ខាង​មុខ​។​

​ឯកឧត្តម​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​អង់អាច​ក្លាហាន និង​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​របស់​ក​ង​កម្លាំង​នគរបាល​ជាតិ​ពិសេស​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ នា​ពេលកន្លងមក ។ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​ស្របតាម​តួនាទី​និង​ភារកិច្ច របស់​ខ្លួន​ជា​កងកម្លាំង​នគរបាលជាតិ ត្រូវ​តស៊ូ​និង​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើ​រទេ្វ​រដង បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន រួម​ទាំង​សមត្ថកិច្ច​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្រៅពី​នោះ​កងកម្លាំង​នគរបាល​ត្រូវ​គោរព​ប្រតិបត្តិ​នូវ​វិន័យ​លេខ​០០៦​របស់​កងកម្លាំង​នគរបាលជាតិ គោរព​ច្បាប់​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​កុំ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​ករណី​ល្មើស​ច្បាប់​ផ្សេងៗ ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ។ ក្នុង​ឱកាស​ពិធី បុណ្យ​កាន់បិណ្ឌ ភ្ជំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ឈាន​ចូល​មកដល់​នា​ថ្ងៃ​ខាង​មុខ សូម​កងកម្លាំង​នគរបាល​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ​បន្ត​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ជាប់​ជាប្រចាំ​ធ្វើ​អនាម័យ​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ​បំផុត ជៀសឱ្យផុត​ពី​ជម្ងឺ COVID-19 ទាំងអស់គ្នា ដោយ​គោរព​ឱ្យបាន​នូវ​សេចក្តីណែនាំ​និង​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល ។​

​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​នេះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ តាមរយៈ​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង​ដែល​មាន​ឯកឧត្តម ខាន់ ម៉ា​ណេរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជា​ប្រធាន​និង​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម​ដល់​កងកម្លាំង​នគរបាល​ដូចខាងក្រោម ៖
១-​អំណោយ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង និង​លោកជំទាវ ថវិកា​ចំនួន ២.០០០.០០០ (​ពីរ​លាន​រៀល​), អង្ករ​ចំនួន ២.០០០ គីឡូក្រាម​- មី​ថៃ ចំនួន ១០ កេស​តូច -​ទឹកក្រូច​ចំនួន ១០​កេស -​ទឹកបរិសុទ្ធ​ចំនួន ១០​កេស -​ត្រីខ​ចំនួន ១០​យួរ​-​ទឹកត្រី​ចំនួន​១០​យួរ -​ទឹក​ស៊ី​អី​វ​ចំនួន​១០​យួរ -​ខ្ទឹមស​ចំនួន ០៥​គីឡូក្រាម​-​ប៊ីចេង​ចំនួន ០៥​គីឡូក្រាម​-​ស្កស​ចំនួន ០៥​គីឡូក្រាម ។​
២-​អំណោយ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ថវិកា ចំនួន ១.០០០.០០០(​មួយ​លាន​រៀល​)​។​
៣-​អំណោយ​របស់ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ថវិកា​ចំនួន ១.០០០.០០០ រៀល​(​មួយ​លាន​រៀល​)​។​
៤-​អំណោយ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ថវិកា ចំនួន ១.០០០.០០០(​មួយ​លាន​រៀល​) ៕

 

Filed in: ព័ត៌មានជាតិ