ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

យុវជន​ការពារ​បរិ​ស្ថាន​៣​នាក់​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អាជ្ញាធរ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​យុវជន​បរិស្ថាន ៣ នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ យុវជន​ទាំង​៣​នាក់​នេះ រួមមាន លោក​ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី​។

​ពួកគេ​ត្រូវបាន​អាជ្ញាធរ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ។​

​លោក​សាន​សុខ​សីហា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ការចោទប្រកាន់​យុវជន​ការពារ​បរិស្ថាន​ទាំង​៣​នាក់​ពី​បទ​ញង់​ញុះ​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នេះ​គឺ​ដោយ​យោង​ទៅ​តាម​ខ្សែ​វីដេអូ​នានា​របស់​ពួកគេ​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​មាតា​ធម្មជាតិ​កម្ពុជាឬ​MotherNatureCambodia ។
​បើ​តាម​លោក សាន សុខ​សីហា វីដេអូ​របស់​ពួកគេ គឺ​បាន​បង្ហាញ​ពី​ចរិត​លក្ខណៈ​ញុះញង់ ។ យុវជន​បរិស្ថាន​ទាំង ៣ នាក់​នេះ ត្រូវ​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន​ក្រោមរូបភាព​ផ្សេងៗ​គ្នា ។ ប៉ុន្តែ​ធ្វើឡើង​ក្នុង​ថ្ងៃ​តែ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​យុវជន​ថុន​រដ្ឋា​ត្រូវ​អាជ្ញាធរ​កម្ពុ​ជា​ជាច្រើន​នាក់​ចុះ​ទៅ​ព័ន្ធ​ផ្ទះជួល​នៅក្នុង​ខណ្ឌ​ពោរ​ធិ៍​សែន​ជ័យ​ដើម្បី​ចាប់ខ្លួន​រូប​គ ។ ការចាប់ខ្លួន​នេះ ក្រោម​ហេតុផល​ថា រូបគេ​បាន​បង្កើត​បន្ទប់​ផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត ។ ក្រោយ​ចាប់ខ្លួន​ផ្ទះជួល​របស់​ថុន រដ្ឋា ក៏​ត្រូវបាន​អាជ្ញាធរ​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ ។ រីឯ​យុវតី​ភួន​កែវរ​ស្មីនិង​ឡុង​គន្ធា​វិញ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន នាំយក​ទៅ​សួរនាំ​បន្ទាប់ពី​ពួកគេ​មាន​គម្រោង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​វត្ត​ភ្នំ​ឆ្ពោះ​ទៅ​ភូមិគ្រឹះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ​ដោយ​ស្លៀកពាក់​ពណ៌​ស​នៅ​ថ្ងៃ​ទី ៣ កញ្ញា ដើម្បី​ស្នើ​ជួប​សម្តេច​នាយករដ្ឋមន្ត្រី​ផ្ទាល់​ក្នុង​គោលបំណង​បង្ហាញ​អំពី​ក្ដីបារម្ភ​មួយចំនួន ជុំវិញ​ការ​លុប​បឹង​តា​មោក​ដូចជា បញ្ហា​ជន់​លិច​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ភ្លៀង​ម្ដងៗ ផលប៉ះពាល់​ចំពោះ​បរិស្ថាន​ការបាត់បង់​ជម្រក​សត្វ​ស្លាប រួម​ជាមួយ​ជីវចម្រុះ​ក្នុង​បឹង​ជាដើម​៕

Filed in: ព័ត៌មានជាតិ