ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​គណម្មាធិការ និង​អនុប្រធាន​កិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​អាណត្តិ​ទី​៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ នា​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​ជា​កិត្តិយស ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ជា​ប្រធាន​គណម្មាធិការ និង​លោកជំទាវ ស​ម៉ា​លីដា ជា​អនុប្រធាន​កិត្តិយស​សាខា លោកជំទាវ អ៊ុល​ភិរុណ ជា​អនុប្រធាន​អចិន្ត្រៃយ៍ ព្រមទាំង​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាតក្រហម​ខេត្ត​កែប​អាណត្តិ​ទី​៥​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ។​

​ពី​ធី​ប្រកាស​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ន​វា​នុវត្តន៌​ឯកឧត្តម កែ​ន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​អតីត​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​អនុប្រធាន​កិត្តិយស​សាខា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត លោក​ឧកញ៉ា​លោក​ជំទាវ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​សរុប​ប្រមាណ​២៨១​រូប​។

​ថ្លែង​ក្នុង​ពិធី​ប្រកាស​នេះ ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណកម្មាធិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រធាន​អនុប្រធាន​និង​សមាជិក​សមាជិកា​សាខា​ត្រូវ​រួម​គ្នា​ឆ្លើយតប​ចំពោះ​ទំនុកចិត្ត​របស់​អង្គសន្និបាត​តាមរយៈ​បន្ត​យកចិត្តទុកដាក់​ប្រតិបត្តិ​និង​រក្សា​ខ្ចាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​លក្ខន្តិកៈ​សេចក្តី​សម្រច​និង​ការណែនាំ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​បំពេញ​ភារកិច្ច​ឲ្យបាន​ជោគជ័យ​ព្រមទាំង​រក្សា​និង​ពង្រឹង​សាមគ្គីភាព​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា​ដោយ​ទទួលយក​ការប្រឹក្សា​ជាមួយ​គណៈ​កិត្តិយស​សាខា​និង​ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ខិតខំ​កៀរគរ​រក​មូលនិធិ​ដើម្បី​ធានា​និរន្ត​ភាព​របស់​សាខា​និង​ផ្តល់​សេវាកម្ម​មនុស្ស​ធ​ម៍​ជូន​ដល់​ជនរងគ្រោះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខិតខំ​ពង្រីក​បណ្តាញ​អ្នកស្ម័ត្រចិត្ត​ព្រមទាំង​បន្ត​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​ក្នុង​បុព្វហេតុ​មនុស្សធម៌​

​ពង្រីក​ការផ្សព្វផ្សាយ​និង​ចុះ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​អំពី​ការថែទាំ​សុខភាព​និង​ការរក្សា​អនាម័យ​បរិស្ថាន​ដើម្បី​ជៀសវាង​និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ផ្សេងៗ​ដូចជា​COVID-19​និង​គ្រុនឈាម​គ្រុនឈីក​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល​។​

​លោកជំទាវ​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​មានប្រសាសន៍​ណែនាំ​ថា​បន្ទាប់​លើ​ពី​បាន​កែសម្រួល​ថ្នាក់ដឹកនាំ​សាខា​ខេត្ត​កែប​ក្នុង​អណត្តិ​ទី​៥​នេះ​ក្នុងនាម​កាកបាទក្រហម​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កាកបាទក្រហម​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បាន​ល្អ​ដើម្បី​ប្រជាពលរដ្ឋ​ពិសេស​សម្រាប់​ជនរងគ្រោះ​ផ្សេងៗ​គ្រប់ទិសទី​ទាន់ពេលវេលា​។​

​លោកជំទាវ​ពុំ​ចន្ទី​នី​បានបញ្ជាក់​ថា​អំពី​ឋាន​:​ស្របច្បាប់​របស់​កាកបាទ​ក្រហម​ស្ថិតក្រោម​ការ​គ្រង​របស់​រដ្ឋ​គឺ​ផ្អែកលើ​គោលការណ៍​គ្រិះ​ទាំង​៧​និង​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​ដោយ​គ្មាន​ការបង្ខិតបង្ខំ​អ្នកណា​ម្នាក់​ឡើយ​ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ដោយ​ស្ម័គ្រចិត្ត​លើ​ការងារ​មនុស្សធម៌​និង​បាន​រំលឹក​អំពី​បដិរូប​នៃ​ភាព​មនុស្សធម៌​និង​បានបញ្ជាក់​លម្អិត​ពី​រចនាសម្ព័ន្ធ​តួនាទី​និង​ភារកិច្ច​របស់​កាកបាទ​ក្រហម​កម្ពុជា​ដែល​ប្រតិបត្តិ​ការងារ​មនុស្សធម៌​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​(​ហៅ​កាត់​ថា​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​)​ដែល​រួម​មាន​ភាព​មនុស្សធម៌​ភាពមិនលំអៀង​អព្យាក្រឹតភាព​សេវាកម្ម​ស្ម័គ្រចិត្ត​ឯករាជ្យភាព​ឯកភាព​និង​សាកលភាព​។​

​លោកជំទាវ​បានបញ្ជាក់​ថា​កាកបាទក្រហម​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ​តែ​ឋិត​នៅក្នុង​ច្បាប់​របស់​រាជរដ្ឋាភិបាល​ដោយ​ដើរ​តួនាទី​ព្យាក្រិត្យ​មិន​ប្រកាន់និន្នាការ​នយោបា​យ​អ្វី​ឡើយ​តែបើ​បុគ្គល​ណា​ចង់​ចូលរួម​ផ្នែក​មនុស្សធម៌​ក៏​ជា​សិទ្ធ​បុគ្គល​របស់​គេ​ទេ​។​

Filed in: ព័ត៌មានជាតិ