ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ទទួល​ជួប​លោក​Markus Buerli នាយក​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វិស​និង​ភ្នាក់ងារ​កុងស៊ុល​ស្វិ​ស​ប្រចាំ​កម្ពុជា និង​សហការី​ក្នុង​គោលបំណង​សម្ដែង​ការគួរសម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នា​រសៀល​ម៉ោង ១៥:០០ នាទី ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក Markus Buerli នាយក​ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វីស និង​ភ្នាក់ងារ​កុងស៊ុល​ស្វីស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ក្នុង​គោលបំណង​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ស្វីស ដែល​បាន​និង​កំពុង​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ដោយ​ភាគី​ស្វីស​បាន​បន្ត​ការអនុវត្ត​គម្រោង ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ផ្កាយរណប​ជា​មូលដ្ឋាន និង​ការធានារ៉ាប់រង​ដំណាំ​ស្រូវ​ក្នុងប្រទេស​កម្ពុជា RIICE តាំងពី​ឆ្នាំ​២០១២​។ ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ភាគី​ស្វីស​បាន​បន្ត​ការអនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បច្ចុប្បន្ន​នេះ​បាន​ឈាន​ដល់​ជំហាន​ទី​៣ ២០១៩~២០២១ ក្នុង​គោលបំណង​គ្រប់គ្រង​គ្រោះធម្មជាតិ​ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្វែងយល់​ព័ត៌មាន​ទិន្នន័យ​មួយចំនួន​ទៀត​ដូចជា​ផ្ទៃ​ដី​ដាំ​ដុះ​ជាក់ស្តែង ពេលវេលា​ចាប់ផ្តើម​រដូវ​ដាំ​ដុះ កម្រិត​កំពូល​នៃ​រដូវ​ដាំ​ដុះ ការព្យាករណ៍​ទិន្នផល​ពាក់កណ្តាល​រដូវ ការប៉ាន់ស្មាន​ទិន្នផល​ពេល​ប្រមូល​ផល និង​ការវាយតម្លៃ​ការបាត់បង់​ដោយសារ​គ្រោះធម្មជាតិ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា បច្ចេកវិទ្យា និង​ព័ត៌មាន​ទាំងអស់នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ជំនាញ​ក្នុង​ការផ្តល់​ទិន្នន័យ​និង​ព័ត៌មាន​ដល់​ប្រជាកសិករ ហើយ​ពិត​ជា​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុង​ការជំរុញ​ការអនុវត្ត​ទំនើបកម្ម​កសិកម្ម យន្តុ​បន​កម្មក​សិកម្ម ការ​ធ្វើ​កសិកម្ម​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ការធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ ជាពិសេស​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម និង​តម្លៃបន្ថែម​។ ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​ស្វីស បន្ត​ផ្តល់​កិច្ចសហការ​ដល់​ក្រសួង​លើ​ការងារ​ខាងលើ និង​ពិនិត្យ​លទ្ធភាព​ពង្រឹង​សមត្ថភាព​មន្ត្រី​និង​ប្រជាកសិករ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដូចជា​ប្រព័ន្ធ​ស្រោចស្រព​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​កង្វះ​ទឹក​បង្ក​ដោយ​ការប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ការសិក្សា ស្រាវជ្រាវ​និង​ផលិត​ពូជ​គ្រឹះ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​។

​លោក Markus Buerli បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ដែល​បាន និង​បន្ត​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព តាមរយៈ​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​វីរុស​កូវី​ដ​-១៩​។ លោក​ក៏​ឯកភាព​ចំពោះ​កង្វល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក និង​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​មាន​កម្រិត​ទាប​នៅឡើយ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការងារ​បង្កបង្កើនផល​ក្នុង​ឆ្នាំនេះ​។ ហេតុដូច្នេះ ភាគី​ស្វីស​កំពុង​ធ្វើ​ការពិភាក្សា​ជា​មួយ​ដៃគូ​អភិវឌ្ឍន៍​មួយ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ផងដែរ ដើម្បី​រៀបចំ​គម្រោង​ឧបត្ថម្ភ​រយៈពេល​ខ្លី ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ប្រព័ន្ធ​ស្រោចស្រព​ដល់​កសិករ​។ មួយវិញទៀត ដោយ​ពិនិត្យឃើញ​ថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​អនុវត្ត​គម្រោង RIICE ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ភាគី​ស្វីស​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង ដោយ​គ្រោង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការអនុវត្ត​គម្រោង​មួយ​ផ្សេង​ទៀត ដែល​ជា​គម្រោង​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​សាក​វប្បកម្ម ហៅ​ថា​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា CHAIN ជំហាន​ទី​៣ ពី​ខែ​មករា ឆ្នាំ​២០២១ ដល់ ខែ​ធ្នូ ឆ្នាំ​២០២២​។

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​ក៏​បាន​លើក​ប្រធានបទ​មួយ​ចំនួន​ទៀត​មក​ពិភាក្សា​ផង​ដែរ ដូចជា​វឌ្ឍនភាព​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ជលផល និង​ច្បាប់​ព្រៃឈើ​ផង​ដែរ​។​

 

Filed in: ព័ត៌មានជាតិ