ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ដី​ព្រៃកោងកាង​គ្រប់គ្រង​ដោយ​មន្ត្រី​ជលផល ស្ថិតក្នុង​ឃុំ​អង្កោល ត្រូវ​គេ​លួច​កាប់​ទន្ទ្រាន​ប្រមាណ​ជិត​៥​ហិកតា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដី​ព្រៃកោងកាង​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ជលផល ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចំណុច​មុខ​ខ្លោងទ្វារ​វត្ត​អង្កោល នៃ​ដងផ្លូវ​លេខ​(១៣៣២) ត្រូវបាន​គេ​លួច​កាប់​ទន្ទ្រាន​ប្រមាណ​ជិត​៥​ហិកតា​។​ចំពោះ​ការកាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ដោយ​ពុំ​ខ្លាចញញើត​បែបនេះ គេ​ពុំ​ទាន់​ដឹងថា​អាជ្ញាធរ និង​ជំនាញ​ដោះស្រាយ​ដោយ​វិធី​ណា​ទេ ខណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ​ទម្លាយ​ថា ដី​ព្រៃកោងកាង​ដែល​គេ​កាប់​ឆ្ការ​នេះ មាន​ប្លង់​កម្មសិទ្ធិ​រួច​ទៅ​ហើយ​នោះ​។​

​ជុំវិញ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ខាងលើ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ ទម្លាយប្រាប់អ្នកសារព័ត៌មាន​ថា ដី​នេះ​មាន​ប្លង់​កម្មសិទ្ធិ​រួចទៅហើយ ហើយ​ប្លង់​នេះ​បាន​ចេញ​កាលពី​ឆ្នាំ​២០០៧ កាន់កាប់​ដោយ​ម្ចាស់​ពីរ​នាក់ ទី​១-​ឈ្មោះ វង់ គឹម​ហាន និង​ទី​២​ឈ្មោះ កែវ មុំ​។​ លោកស្រី​អភិបាលស្រុក​បាន​ប្រាប់ទៀតថា ប្លង់​កម្មសិទ្ធិ​ដី​ព្រៃកោងកាង​ខាងលើ​ចេញ​នៅ​ឆ្នាំ​២០០៧ ចំណែក​ខាង​ជលផល​គឺ​បាន​ទៅ​កំណត់​ដី​ជលផល​នៅ​ឆ្នាំ​២០០៩ បានន័យថា មុន ក្រោយ​គ្នា​ពីរ​ឆ្នាំ ចឹង​ម្ចាស់​ប្លង់​គេ​មាន​សិទ្ធិ​កាប់ឆ្ការ​ហើ​យ​..?​។​

​ដោយឡែក លោក ចក់ សុីនា​ថ ជា​មន្ត្រី​ជលផល​ខេត្ត​កែប ដ៏​សកម្ម​ម្នាក់ ទម្លាយប្រាប់អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​ថា ទីតាំង​ដី​ព្រៃ​លិច​ទឹក​ដែល​គេ​កាប់​វាទ​ទន្ទ្រាន​នេះ ជា​ដី​ព្រៃកោងកាង​សំបូរ​ទៅដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ គ្រប់គ្រង​ដោយ​មន្ត្រី​ជលផល ប៉ុន្តែ​ពេល​នេះ​ស្រាប់តែ​មាន​គេ​កាបឆ្ការ​អស់​ជិត​៥​ហិកតា​ទៅ​ហើយ​។​លោក​ថា ចំពោះ​បញ្ហា​ខាងលើ លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ទោះជា​បែបណា ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​មច្ឆា​គ្រប់​ប្រភេទ​ក្នុង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ តែ​ត្រូវ​អាជ្ញាធរ​ដែនដី​អះអាងថា មាន​ប្លង់​កម្មសិទ្ធិ​រួច​ទៅ​ហើយ​នោះ មហាជន​បាន​និង​កំពុង​រង់ចាំ​មើល​ថា តើ​ថ្នាក់លើ​រក​មធ្យោបាយ​យ៉ាងណា សម្រាប់​ដោះស្រាយ​ដើម្បី​បញ្ចប់​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ