ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ករណី​បណ្ដឹង​ប្រជាពលរដ្ឋ​ចោទ​យោធា​កងពល​លេខ​៣១​ត្រូវបាន​សម្របសម្រួល​ដោះស្រាយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ករណី​បណ្តឹង​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​ចោទប្រកាន់​ថា​កងពលតូច​ថ្មើរជើង​លេខ​៣១ ព័ទ្ធ​របង​យក​ដី សាធារណៈ របស់​រដ្ឋ​ដែល​ជា​ដី​អតីត​សាកលវិទ្យាល័យ​កំពត​-​តាកែវ ស្ថិតក្នុង​ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្ត​កំពត ត្រូវបាន​អភិបាល​ខេត្ត​កំពត​សម្របសម្រួល​ដោះស្រាយ​មួយ​ជំហាន​។

​ចំពោះ​បញ្ហា​ដូចខាងលើ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​វត្ត​ព្រះ​រតន៌​ត្រ័យ ហៅ​វត្ត​នារាយណ៍​លើ​ភ្នំ ដោយបាន​ចោទប្រកាន់​ថា​កងពលតូច​ថ្មើរជើង​លេខ​៣១ ព័ទ្ធ​របង​យក​ដី សាធារណៈ របស់​រដ្ឋ​ដែល​ជា​ដី​អតីត​សាកលវិទ្យាល័យ​កំពត​-​តាកែវ ស្ថិតក្នុង​ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្ត​កំពត នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ស្វែងយល់ រក​ដំណោះស្រាយ​ករណី​បណ្ដឹង​ប្រជាពលរដ្ឋ​ចោទ​យោធា​កងពល​លេខ​៣១ ព័ទ្ធរបង មិន​ឱ្យ​ចេញ​ចូល​ក្នុង​ទីតាំង​ដី​អតីត​សាកលវិទ្យាល័យ​ភូមិន្ទ​កំពត​-​តាកែវ​។​

​តាម​ការបំភ្លឺ​របស់​មេ​បញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៣១ អាជ្ញាធរ​ស្រុក ឃុំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អំពី​សកម្មភាព​ការចូល​ទន្ទ្រាន បំណង​កាន់កាប់​ដី​ខុសច្បាប់​ក្នុង​តំបន់​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ​។ ចំណែក​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន មេបញ្ជាការ​យោធា​ភូមិភាគ​ទី​៣ បាន​លើកឡើង​ថា ដើមចម​នៃ​បញ្ហា​ការ​ព័ទ្ធរបង​នៅ​ទីតាំង​ដី​អតីត​សាកលវិទ្យាល័យ​ភូមិន្ទ​កំពត​-​តាកែវ ដើម្បី​ទប់ស្កាត់​ការចូល​កាន់កាប់​ទន្ទ្រាន​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ការ​ព័ទ្ធរបង គឺ​រក្សា​ទុក​ដី​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ គ្មាន​ចេតនា ណាមួយ​ក្នុង​ការ​យក​ដី​រដ្ឋ​នោះឡើយ​។​

​ជា​លទ្ធផល​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក​ដែល​ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត​ផ្ទាល់​បាន​សម្របសម្រួល ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៣១ ដោយ បាន​ឯកភាព​ដក​បង្គោល​ផ្នែក​ខាងកើត​ជាប់​ស្រះ​ទឹក​ប្រវែង ១០​ម៉ែត្រ ដើម្បី​ទុក​ផ្លូវចេញចូល​ដូច​មុន និង​ដក​បង្គោលរបង​ផ្នែក​ខាង​មុខ​ស្រះ​ទឹក​ប្រវែង ៤​ម៉ែត្រ​ធ្វើ​ជា​ផ្លូវ​ចូល​។​

​ចំពោះ​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ត្រូវ​បាន​ហាមឃាត់ ណែនាំ អប់រំ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ទន្ទ្រាន ឲ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​នេះ​បន្តទៀត ហើយ​រដ្ឋបាល​ខេត្ត​នឹង​ដោះស្រាយ​ឲ្យបាន​ចប់​សព្វគ្រប់​នាពេលខាងមុខ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ