ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វង សូ​ត​ ៖ មន្ត្រី​សង្គមកិច្ច​ទាំងអស់​ត្រូវ​ពង្រឹងសមត្ថភាព និង​យក​ឆន្ទៈ​មក​បម្រើ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា មន្ត្រី​ក្រសួង​ទាំងអស់ ត្រូវ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព ការងារ ព្រមទាំង​យក​ឆន្ទៈ​មក​បម្រើ​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ដល់​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​បន្ថែមទៀតថា វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដូច​ជា​ការកាត់បន្ថយ​នូវ​ភាព​រងគ្រោះ និង​ងាយ​រងគ្រោះ​របស់​ប្រជាជន ជា​ពិសេស​ប្រជាជន​ក្រីក្រ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​គ្រប់​ស្រទាប់ សំដៅ​លើកកម្ពស់​កម្រិត​ប្រជាជន ប្រជាជន​ក្រីក្រ ងាយ​រងគ្រោះ ជនពិការ កុមារកំព្រា អនីតិជន ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន អតីតយុទ្ធជន អតីត​មន្ត្រីរាជការ ស៊ីវិល និង​មនុស្ស​ចាស់ជរា​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អគ្គនាយក​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ​ថ្មី គឺ​លោក រឿន រិទ្ធី​រ័ត្ន ត្រូវបាន​ចូល​មក​កាន់ដំណែង​ជា អគ្គនាយក​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ ជំនួស​លោក សៅ ឡែន ដែល​ត្រូវ​ទៅ​កាន់តំណែង​ថ្មី​វិញ​។​

​លោក វង សូ​ត ក៏​បាន​កោតសរសើ​រដល់​មន្ត្រី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ការបើក​ប្រាក់ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ប្រកប​ដោយ​ភាពជោគជ័យ និង​រលូន​ទៅមុខ​។​

​លោក​នៅតែ​ប​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួលបាន​ថវិកា​ពី​កម្មវិធី​របស់​រាជរដ្ឋាភិបាល មេត្តា​យក​ថវិកា​នោះ ទៅ​ប្រើប្រាស់​ឱ្យបាន​ជា​ប្រយោជន៍ ដល់​គ្រួសារ ចៀសវាង​យក​ថវិកា​ទាំងនោះ ទៅ​ប្រើប្រាស់​ខុស ដូចជា ស៊ីផឹក​ជាដើម ដែល​ម្យ៉ាងទៀត​ការ​ស៊ីផឹក គឺ​ជា​ទង្វើ​មិន​សមស្រប​ឡើយ ព្រោះ​វា​ក៏​ប្រឈម នឹង​ការឆ្លង​ជំងឺ​កូវី​ដ ១៩ ផងដែរ ។​

​ក្រោយ​ទទួលបាន​តំណែង​ថ្មី លោក រឿន រិទ្ធី​រ័ត្ន បាន​ប្តេជ្ញាចិត្ត​ថា នឹង​បំពេញ​តួនាទី​ភារកិច្ច ដែល​ទទួលបាន​នា​ពេល​នេះ ឲ្យបាន​ល្អ​បំផុត ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស គឺ​បម្រើ​លើ​ការងារ ដែល​ត្រឹមត្រូវ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ