ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​មន្ត្រី​រាជការ កាន់បិណ្ឌ​នៅ​វត្ត​ដាច់ស្រយាល​មួយ ក្នុង​ខេត្ត​សៀមរាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​១ នៅ​វត្ត​សុវណ្ណ​គិរី ហៅ​វត្ត​ពើង​បាក់រទេះ ដោយ​មាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រមាណ​២០០​នាក់​។​

​វត្ត​សុវណ្ណ​គិរី​មាន​ព្រះសង្ឃ​ទាំង​សាមណេរ និង​ភិក្ខុ​សរុប​ចំនួន ៣៤​អង្គ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​។ វត្ត​នេះ​មាន​ទីតាំង​ដាច់ស្រយាល ចូល​តាម​ផ្លូវលំ បត់បែន​តាម ជម្រាល​ភ្នំ និង​អម​ដោយ​រុក្ខជាតិ​ស្រស់បំព្រង​គួរ​ជាទី​គយគន់ និង​ខ្យល់​បរិសុទ្ធ​ពី​ធម្មជាតិ ស្ថិតនៅក្នុង​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ក្នុង​ពិធី​កាន់បិណ្ឌ​១​នេះ លោក​ទេសរដ្ឋមន្ត្រី និង​គណៈប្រតិភូ បាន​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួន ដើម្បី​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ជិត មួយ​ត្រីមាស ព្រមទាំង​បាន​រៀបចំ​ប្រារព្វ​ពិធី​បែប​សាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ទាំង​ប្រាំពីរ​សណ្ដាន ដែល​បាន​ចែក​ឋាន​ទៅ កាន់​បរលោក និង​បាន​បួងសួង​សូម​ឱ្យ​វត្ថុ​ស័ក្កិសិទ្ធិ​តាម​ជួយ​ថែរក្សា​ទំនុកបម្រុង​ចម្រុងចម្រើ​ន ដល់​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​។ ជា​ពិសេស​តាម​ជួយ​ថែរក្សា​ប្រទេសជាតិ​ឱ្យមាន​សុខ​សន្តិភាព​ជានិច្ច​និរន្ត​ត​រៀង​ទៅ​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​បួងសួង​សូមឱ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជួប​តែ​សេចក្ដីសុខ​សុវត្ថិភាព និង​ពោរពេញ​ដោយ​ស្នាមញញឹម និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​មាន​ការយោគយល់​អធ្យាស្រ័យ​ខ្ពស់​ក្នុង​ពេល​បើកបរ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ចងចាំ​ជានិច្ច​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​៖ «​ថ្ងៃនេះ ថ្ងៃស្អែក សូម​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​សូម​ជម្រាប​ជូន​ថា វត្ត​សុវណ្ណ​គិរី ស្ថិតនៅក្នុង​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ផ្សារ​កំពង់ក្តី​ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​កៅស៊ូ​ខ្លះ ផ្លូវ​គ្រួស​ក្រហម​ខ្លះ និង​ផ្លូវដី​ខ្លះ​។ ចាប់ពី​ជើងភ្នំ​ឡើង​ទៅកាន់​វត្ត ផ្លូវ​មាន​ស្ថានភាព​លំបាក​បើកបរ ព្រោះ​ជា​ផ្លូវដី​។ ផ្លូវ​នេះ​បត់បែន​តាម ជម្រាល​ភ្នំ និង​អម​ដោយ​រុក្ខជាតិ​ស្រស់បំព្រង​គួរ​ជាទី​គយគន់ និង​ខ្យល់​បរិសុទ្ធ​ពី​ធម្មជាតិ​។​

​ដោយសារ​វត្ត​នេះ​ជារ​ម្មណី​យដ្ឋា​ន​ធម្មជាតិ​ប្រកបដោយ​ភាពទាក់ទាញ និង​ជាទី​សក្ការបូជា​ដ៏​ស័ក្ក​សិទ្ធិ ទោះបី​ផ្លូវ​ឡើង​ទៅកាន់​វត្ត​នោះ​មាន​លក្ខណៈ​លំបាក​បើកបរ​បន្តិច​ក្ដី ក៏​មាន​ពុទ្ធបរិស័ទ​ចេញ​ចូល​យក​ចង្ហាន់ ទេយ្យវត្ថុ និង​បច្ច័យ​ថ្វាយ​ព្រះសង្ឃ​នៅ​វត្ត​នោះ​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​ដាច់​ឡើយ​៕

Filed in: ព័ត៌មានជាតិ