ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ពិធី​ប្រគល់​-​ទទួល​គ្រឿងយន្ត​កសិកម្ម​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ៩:០០ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច​ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​គ្រឿងយន្ត​កសិកម្ម ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​។​

​មានប្រសាសន៍​នាឱកាស​នេះ ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​គ្រឿងយន្ត​សម្រាប់​បម្រើឲ្យ​វិស័យ​កសិកម្ម ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការអភិវឌ្ឍ​អនុវិស័យ​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​។

​លោក​បាន​បន្តទៀតថា ជំនួយ​ដ៏​មាន​តម្លៃ​នេះ វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការលើក​កំពស់​ប្រសិទ្ធភាព​ការងារ ចំណេញ​ពេល​និង​ពលកម្ម​ជាពិសេស​ចូលរួម​លើក​កំពស់​ការធ្វើ​ទំនើបកម្ម​កសិកម្ម​តាមរយ​:​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ធានា​ទាំង​បរិមាណ​ផ្គត់ផ្គង់​និង​គុណភាព​ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ដែល​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កំពុងតែ​ជំរុញ​យ៉ាង​សកម្ម​ចលនា​បង្កបង្កើន​ផល​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​សម្រាប់​គ្រួសារ និង​សម្រាប់​សង្គម ។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី តាមរយ​:​ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​បាន​ជួយ​ជំរុញ​និង​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ធំៗ​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដែល​ការវិនិយោគ​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​រីកចម្រើន​ទាំង​ពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេល​អនាគត​ហើយ​លោក​សង្ឃឹម​និង​ជឿជាក់​ក្រុមហ៊ុន​នឹង​ជួយ​ផ្គត់ផ្គង់​គ្រឿងយន្ត​កសិកម្ម​គ្រប់​ប្រភេទ​ក្នុង​តម្លៃ​សមរម្យ​អាច​ទទួលយកបាន ។​

​សូម​ជញ្ជាក់​ជូន​ថា​គ្រឿងយន្ត​កសិកម្ម​ដែល​ទទួលបាន​មាន​៖ ត្រាក់ទ័រ ៣​គ្រឿង គ្រឿងយន្ត​ប្រមូល​ពោត ០១ គ្រឿងយន្ត​រា​ស់ដី ០១ គ្រឿងយន្ត​ដាំ​គ្រាប់ ០២ គ្រឿងយន្ត​សាប​គ្រាប់ ០២ Droon ០១ គ្រឿងយន្ត​សណ្តោង ០១ និង Round Baker ០២ ៕

Filed in: ព័ត៌មានជាតិ