ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​ក្រោម​អធិបតីភាព​ភាព​ឯកឧត្តម​វេង សាខុន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​សាលាខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​ភ​ត្រ​បទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព​ភាព​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​ប្រតិភូ​រាជ​រដ្ឋា ភិបាល​ទាំង​៥ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង កងកម្លាំងប្រដាប់អាវុធ ប្រធាន​-​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​យ៉ាងច្រើន​កុះករ​។​

​ជាបឋម លោក ថាច់ រតនា អតីត​ប្រធាន​មន្ទីរ​បាន​អាន​មតិ​ស្វាគមន៍ និង​រាយការណ៍​ជូនជ្រាប​អំពី​វឌ្ឍនភាព​ការងារ​ក្នុង​រយៈពេល​កន្លងមក សមិទ្ធផល បញ្ហា​ប្រឈម​នានា និង​ការងារ​ពាក់ព័ន្ធ​ក្នុង រយៈពេល​ជាង​៣០​ឆ្នាំ ដែល​លោក​បាន​បំពេញ​ការងារ​ជា​ប្រធាន​។​

​បន្ទាប់ពី​លោក សុខ សុទ្ធាវុធ ប្រធាន​មន្ទីរ​ថ្មី​ដែល​ទើប​ត្រូវបាន​តែងតាំង​បាន​ធ្វើ​ការប្តេជ្ញា​ចិត្ត​រួច​មក ឯកឧត្តម ម៉ែន វិបុល បាន​ធ្វើ​ចំណាប់អារម្មណ៍​ដ៏​មាន​អត្ថន័យ​អំពី​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន ការពង្រឹង​អភិបាលកិច្ច និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ ការពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាល ដាល​ជំងឺ​ផ្លូវដង្ហើម​កូវី​ដ​-១៩​នេះ ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់​មន្ទីរ​កសិកម្ម​ខេត្ត​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ស្វាយរៀង​បាន​ចូលរួម​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​ប្រកបដោយ​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក្នុង​ការជំរុញ​បង្កើន​ផលិតកម្ម​ស្បៀង​មាន​ដូច​ជា​ការ​ដាំ​ដំណាំ​គ្រប់​ប្រភេទ ការ​ចិញ្ចឹមសត្វ ការចិញ្ចឹម​ត្រី ចិញ្ចឹម​កង្កែប​ជាដើម និង​បាន​ផ្តល់​ឱវាទ​ល្អ ។ ជូន​លោក​ប្រធាន​ថ្មី​ផងដែរ ។​

​ក្នុងនាម​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​តួនាទី និង​ភារកិច្ច​ដែល​ក្រសួង ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ប្រគល់ជូន​លោក ថាច់ រតនា អនុវត្ត​កន្លង​មក​។ សមិទ្ធផល​ដែល​លោក និង​សហការី​សម្រេច​បាន​គឺជា​មោទនភាព​របស់​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​ជាន់ថ្នាក់ សហគមន៍​កសិកម្ម ភាគី​ពាក់ព័ន្ធ អង្គការ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន បាន​ចូលរួមចំណែក​ផ្តល់​កិច្ច​សហការ និង​ចែករំលែក​ក្នុង​បុព្វហេតុ​ចំបង​គឺ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ភ្ជាប់​ទៅនឹង​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​ផ្តល់​កិច្ច​សហការ​ផ្តល់​អនុសា​សន៍​ល្អៗ​ប្រកបដោយ​ផ្លែផ្កា​នា​ពេល​កន្លងមក​រហូត​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​នា​ថ្ងៃនេះ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​អង្គពិធី​ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ស្ថានការណ៍​ថ្មីៗ​របស់​ប្រទេសជាតិ និង​សកលលោក​ទាំង​សេដ្ឋកិច្ច នយោបាយ និង​ជា​ពិសេស​ស្ថានភាព​ចុងក្រោយ​បង្អស់​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ដោយឡែក វិស័យ​កសិកម្ម ឯកឧត្តម​រដ្ឋ​ន្ត្រី​បាន​ធ្វើការ​បូកសរុប​ដោយ​សង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន បញ្ញា​ប្រឈម គោលនយោបាយ​-​ផែនការ​អភិវឌ្ឍ និង​ភារកិច្ច​យ៉ាង​សំខាន់​ចុងក្រោយ​ដែល​ត្រូវ​អនុវត្ត​ឲ្យបាន​ទាន់ពេ​ល និង​មាន​ប្រសិទ្ធភាព​គឺ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការជំរុញ​ចលនា​បង្កបង្កើន​ផល ផលិត​ស្បៀង​តាមរយ​:​ការ​ដាំ​បន្លែ ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ត្រី កង្កែប​។​ល​។ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ បង្កើន​បរិមាណ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ស្របពេល​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ការកាត់បន្ថយ​ការ​នាំចូល ។​

​ដើម្បី​ទទួលបាន​នូវ​ពុទ្ធិ​ថ្មី៑ និង​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​ប្រធាន​មន្ទីរ និង​មន្ត្រី​ក្រោម​ឱវាទ​យក​ទុក​ជា​គន្លឹះ និង​ជា​ប្រទីប​ក្នង​ការដឹកនាំ ការគ្រប់គ្រង និង​អនុវត្ត​ភារកិច្ច​ឲ្យទទួល​បាន​ជោគជ័យ​តាម​អនុវិស័យ​នី​មួយៗ​ថែម​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​ជា​អនុសាសន៍​ដូចខាងក្រោម​÷
​ទី​១- ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​មន្ត្រី​រាជកា​រទាំង​ការគ្រប់គ្រង​ដឹកនាំ ការបំពេញភារកិច្ច​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ មាត្រា​៣៣ ដល់​មាត្រា​៣៨ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង​ត្រូវ​គោរព​តាម​ឋានានុក្រម​ការងារ​ជា​ចាំបាច់​តាម​គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​”​។ សិក្សា​រៀនសូត្រ​បន្ថែម​ទាំង​បច្ចេកទេស កិច្ចការរដ្ឋបាល ការដឹកនាំ និង​ការ​គ្រប់ គ្រង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដឹកនាំ​ក្នុងឋាន​:​ជា​ប្រធាន​មន្ទីរ​ថ្មី​។​
​ទី​២- ត្រូវ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​ឲ្យ​សមស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ កំណើនសេដ្ឋកិច្ច និង​ការ​វិវឌ្ឍន៍​រីក ចម្រើន​របស់​ប្រទេសជាតិ និង​ជា​ពិសេស​ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​២០១៩-២០២៣ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។​
​ទី​៣- រក្សា​សមិទ្ធផល​ល្អៗ​ដែល​បាន​បន្សល់​ទុក​ដោយ​ប្រធាន​មន្ទីរ​ចាស់ និង​ត្រូវ​បន្ត​អនុវត្ត​គោល ន​យោ​បាល និង​ផែនការ​សកម្មភាព​អភិវឌ្ឍ​សំខាន់ៗ​សមស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​។ ពង្រឹង​សាមគ្គីភាព និង​បន្ត​សហការ​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ដើម្បី​ទទួលបា​នភាគ​ជោគជ័យ​ជា​សមូ​លហ​ភាព​។​
​ទី​៤- ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ទទួលយក​ការណែនាំ​របស់​គណៈ​អភិបាលខេត្ត​ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
​ទី​៥- ត្រូវ​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​ខេត្ត​ព្រៃវែង និង​ថ្ងៃ​ទី​១៤ ខែ​សីហា នៅ​គណរ​ដ្ឋ មន្ត្រី​ឲ្យមាន​ប្រសិទ្ធភាព​។​

Filed in: ព័ត៌មានជាតិ