ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​ព្រះវិហារ ដាក់​បទបញ្ជា​ដល់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ឆ្លងដែន​ខុសច្បាប់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ មានប្រសាសន៍​ប្រាប់​បណ្តា​ញ​សារព័ត៌មាន ឯកឧត្តម ប្រាក់ សុវណ្ណ បាន​ថ្លែងប្រាប់​ឱ្យដឹង​នា​រសៀល​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នោះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​តែងតែ​បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ខេត្ត ត្រូវ​ខិតខំ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានដាក់​បញ្ជា​ដល់​អាជ្ញាធរ​ដែនដី​ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ឆ្លងដែន​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម ​អភិបាលខេត្ត​បាន​ថ្លែង​បញ្ជាក់ថា មួយ​រយៈ​នេះ​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្តព្រះវិហារ​ហាក់​មាន​កា​រ​ថមថយ​គួរឱ្យកត់សម្គាល់ ក្នុងនោះ​មាន​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង ក៏​ដូច​ជា​បទល្មើស​ដឹក​ជញ្ជូន​ធនធានធម្មជាតិ​ផងដែរ តែ​បទ​ល្មើស​ខ្លះ​ទៀត​ក៏​នៅតែ​កើតមាន​ដដែល ដែល​ករណី​នេះ​លោក​បាន​ដាស់តឿន​ដល់​មន្ត្រី​អនុវត្តន៍​ត្រូវខិតខំ​បន្ថែមទៀត ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខងារ និង​តួនាទី​របស់​ខ្លួន​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ប្រាក់ សុវណ្ណ ក៏​បាន​លើក​ឡើង​ចំពោះ​ការនាំ​សត្វ​ចូល​ពី​ប្រទេស​ឡាវ មក​ស្តុក​ទុក​នៅ​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប សម្រាប់​ធ្វើ​ការបែងចែក​ដឹកជញ្ជូន​លក់​ទៅ​កាន់​ទីផ្សា​ក្នុងស្រុក​ដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ប៉ុន្មាន​ថ្ងៃមុន​នោះ គឺ​លោក​បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​ស្រុក​ឆែប​ឱ្យ​ធ្វើ​កិច្ចការ​នេះហើយ លោក​ថា​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត លោក​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចូល​ទំនិញ​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​ចែកចាយ​ក្នុងស្រុក​ជាដាច់ខាត ដូច្នេះ​អាជ្ញាធរ​ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ និង​បង្ក្រាប​ឱ្យបាន​៕

 

Filed in: ព័ត៌មានជាតិ