ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) របស់​រដ្ឋបាល​ស្រុក និង​ឃុំ​ក្នុង​ស្រុក​កងមាស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ÷​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​សាលា​ស្រុក​កងមាស ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) របស់​រដ្ឋបាល​ស្រុក និង​ឃុំ​ក្នុង​ស្រុក​កងមាស ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត គណៈ​អភិបាលស្រុក​, ក្រុមប្រឹក្សា​ស្រុក​, ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​មេឃុំ មន្ត្រី​ពាក់ព័ន្ធ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ រដ្ឋបាល​ក្រុង​-​ស្រុក និង​រដ្ឋបាល​ឃុំ​-​សង្កាត់ បាន​ក្លាយទៅជា​រដ្ឋបាល​ថ្នាក់មូលដ្ឋាន ដែល​មាន​មុខងារ​សំខាន់ ក្នុង​ការផ្តល់​សេវា​សាធារណៈ និង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​ផែនការអភិវឌ្ឍន៍​របស់​រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ដែល​បាន​រៀបចំ និង​អនុវត្ត​នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ការសាងសង់​ផ្លូវលំ ស្ពាន អណ្តូងទឹក ប្រឡាយទឹក សាលារៀន និង​គម្រោង​ផ្តល់​សេវា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​សាធារណៈ ការផ្សព្វផ្សាយ ព័ត៌មាន​អំពី​បញ្ហា​សុខភាព និង​អនាម័យ​តាម​ជនបទ ការផ្សព្វផ្សាយ ចំណេះដឹង អំពី​បញ្ហា​យេនឌ័រ ការ ទប់ស្កាត់ អំពើហឹង្សា​ក្នុង​គ្រួសារ ដោយ​ប្រើប្រាស់​មូលនិធិ​ឃុំ សង្កាត់ និង​ធនធាន​ពី​ប្រភព​ផ្សេងទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​អាទិភាព​នានា របស់​ប្រជាជន​នៅតាម​មូលដ្ឋាន​។

​តាមរយៈ​ដំណើរការ​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) របស់​រដ្ឋបាល​ក្រុង​-​ស្រុក និង​រដ្ឋបាល​ឃុំ​-​សង្កាត់ ឃើញថា​ប្រជាជន​នៅ​មូលដ្ឋាន​មាន​តម្រូវការ អាទិភាព​សម្រាប់ ដោះស្រាយ បញ្ហា​មាន​ច្រើន​តែ​ទំហំ​ថវិកា​មូលនិធិ​ក្រុង ស្រុក និង​មូលនិធិ​ឃុំ​-​សង្កាត់ សម្រាប់​វិនិយោគ គម្រោង​នៅមានកម្រិត ទាមទារ​ឲ្យមាន​ការចូលរួម​គាំទ្រ ពី​មន្ទីរ​-​អង្គភាព​ជំនាញ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន រួមគ្នា​ដោះស្រាយ បញ្ហា​ដែល​កើតមាន​នៅ​មូលដ្ឋាន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម បាន​ណែនាំ​រដ្ឋបាល​ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត មេឃុំ និង​អ្នកពាក់ព័ន្ធ​៖
១-​រដ្ឋបាល​ក្រុង​-​ស្រុក បន្ត​ពង្រឹង​ការគ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង​-​ស្រុក​ដែល​ទើប​នឹង​ធ្វើ​សមា​រណកម្ម ឲ្យទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ថែម​ទៀត​។​
២-​គម្រោង​សកម្មភាព​ដែល​បាន​ចុះហត្ថលេខា ក្នុង​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​គាំទ្រ​គម្រោង​ឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​សិក្ខាសាលា​នេះ សូម​ឲ្យ​មន្ទីរ​ជំនាញ និង​ភ្នាក់ងារ​អភិវឌ្ឍន៍ ផ្តល់​ការអនុវត្ត​នៅ​ឆ្នាំ​២០២១ ឲ្យបាន​សម្រេច​តាម​ចំនួន​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ដែល​បាន​គាំទ្រ​នោះ ដោយ​ធ្វើ​ការសហការ​ជាមួយ​ឃុំ សង្កាត់​ឲ្យបាន​ជិតស្និទ្ធ និង​ល្អប្រសើរ​។​
៣-​មន្ទីរជំនាញ និង​ភ្នាក់ងារ​អភិវឌ្ឍន៍ សូម​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គម្រោង សកម្មភាព​អាទិភាព​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់​បន្ថែមទៀត​។ សូម​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​នូវ​ធនធាន​ផ្សេងៗ​ដែល​បាន ពី​ថ្នាក់​ជាតិ​តាមរយៈ​ក្រសួង ឬ ធនធាន​ពី​ដែគូ​នានា អង្គការ​ជាតិ អន្តរជាតិ សប្បុរសជន និង​ពី​ប្រភព​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​គម្រោង​អាទិភាព​របស់​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ទោះបី​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​សិក្ខាសាលា​នេះ​ក៏​ដោយ ដើម្បីឲ្យ​ការអនុវត្ត​គម្រោង​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍ បាន​បញ្ចូល​ក្នុង​ផែនការ​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់​។​
៤-​រដ្ឋបាល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ក្រោយ​ពី​សិក្ខាសាលា​នេះ គណៈកម្មាធិការ​កសាង​ផែនការ និង​ថវិកា​នៅក្នុង​ថ្នាក់​រដ្ឋបាល​របស់​ខ្លួន ត្រូវ​បន្ត​នីតិវិធី​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល​ក្រុង​-​ស្រុក និង​កម្មវិធី​វិនិយោគ​របស់​ឃុំ​-​សង្កាត់ ជំហាន​បន្តទៀត​ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សា អនុម័ត​ឲ្យបាន​ទាន់​ពេលវេលា​កំណត់​។​
៥-​ឃុំ​-​សង្កាត់ ត្រូវ​ពិនិត្យមើល​លើ​គម្រោង​អាទិភាព​របស់​ខ្លួន ដែល​មិន​មាន​ការគាំទ្រ ក្នុង​សិក្ខាសាលា​សមាហរណកម្ម​នេះ​ត្រូត ពិនិត្យមើល​លើ​ការប្រើប្រាស់​មូលនិធិ​របស់ឃុំ​-​សង្កាត់ ដើម្បី​ដោះស្រាយ​បាន​បញ្ហា​អាទិភាព​របស់​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ