(ភ្នំពេញ) ÷សកម្មភាពរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ដែលមានការកកស្ទះដោយ សំរាម និង ស្លឹកឈើ នាពេលមេឃកំពុងភ្លៀងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌ និងបានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅធ្វើការប្រមូលសំរាមនៅតាមអណ្ដូងលូដើម្បីឲ្យទឹកភ្លៀងហូរចូលលូបានលឿនបញ្ជៀសកាលិចលង់ ។
ថ្ងៃអង្គារ ១៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។