ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ប្រជុំ Video Conference ស្តីពី​ការងារ​អនុវត្ត តួនាទី ភារកិច្ច របស់​កងរាជអាវុធហត្ថ ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ ខែ​កញ្ញា​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ប្រជុំ​ស្តីពី​ការងារ​អនុវត្ត តួនាទី ភារកិច្ច របស់​កងរាជអាវុធហត្ថ ប្រចាំ​ខែ​សីហា និង​ទិសដៅ​ការងារ ខែ​កញ្ញា ឆ្នាំ​២០២០ របស់​កងរាជអាវុធហត្ថ តាមរយៈ Video Conference​។

​ពិធី​នេះ​ដែរ​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មាន​ចូលរួម​ពី នាយរង​សេនាធិការដ្ឋាន នាយ នាយរង​ការិយាល័យ ជាច្រើនរូប​ទៀត​។ សមាសភាព​ចូលរួម​ប្រជុំ ដោយ​ភ្ជាប់​រូបភាព​តាម​រយៈ Video Conference របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានដូចជា លោក​ឧត្តមសេនីយ៍ត្រី ពង្ស សា​វ​រិទ្ធ មេបញ្ជាការរង ជា​នាយ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាយរង​សេនាធិការ ប្រធាន​មន្ទីរ​ស្តីទី នាយ​ការិយាល័យ​ជំនាញ និង លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤​ផងដែរ​។​

​ខ្លឹមសារ​ប្រជុំ​មាន​៖ ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ​ខែសីហា ទិសដៅ​ខែកញ្ញា ឆ្នាំ​២០២០, ផ្សព្វផ្សាយ​ផែនការ​ណែនាំ​លេខ ៣២/២០២០​ផ​.​ក ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០ របស់លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តីពី​កិច្ចការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​ឧបទ្ទវហេតុ​ផ្សេងៗ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ និង កឋិនទាន​, ផ្សព្វផ្សាយ​វេន​ប្រចាំការ​ខែកញ្ញា ឆ្នាំ​២០២០៕

Filed in: ព័ត៌មានជាតិ