ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អគ្គី​ស​ភ័យ​ឆាបឆេះ​នៅ​ផ្នែក ខាងលិច ផ្សារ​ធំ​បាត់ដំបង​(​ហៅ​ផ្សារណាត់​) ក្រុង​បាត់ដំបង តែ​រង​ការខូចខាត​តិចតួច ព្រោះ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ នៅ​ល្ងាច​ថ្ងៃអាទិត្យ ១២​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ដែល​កំពុង​ឆាបឆេះ​នៅ​ផ្នែក​មួយ​នៃ​អគារ​ខាងលិច ផ្សារ​ធំ​បាត់ដំបង​(​ហៅ​ផ្សារណាត់​) ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​មាន​ចូលរួម​ពី លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ចំនួន ៣​រូប កម្លាំង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង និង​លោក​អភិបាល អភិបាលរងក្រុង​ផងដែរ​។​

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ ជាពិសេស​កងកម្លាំង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដែល​បាន​ជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា ដែល​ធ្វើឱ្យ​ការខូចខាត​មាន​តិច​តូច និង​នៅ​តែ​បន្ត​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ នៅ​ផ្សារណាត់ ក្រុង​បាត់ដំបង ។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា ករណី​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង (​ហៅ​ផ្សារណាត់​) ដែល​ស្ថិត​ចំ​កណ្តាល​ក្រុង​បាត់ដំបង នៅវេលា​ម៉ោង​ប្រមាណ ៥ និង ១០ នាទី​ល្ងាច និង​ធ្វើ​ការគ្រប់គ្រង​សភាពការណ៍ ពន្លត់​បាន​ទាំងស្រុង នៅវេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់ នាទី ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ប្រមាណ​ជាង ៣០ ដឹក ។ ហើយ​បណ្តា​ឱ្យ​ខូចខាត​ឆេះ​ផ្នែក​មួយ​ចំនួន​នៃ​អគារ​ផ្សារ​(​អគារ​ខាងលិច​) ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ឬ​ផ្ទុះ​សេ​ខ្សែភ្លើង​។​

​គូសបញ្ជាក់​ផងដែរ​ថា នៅ​យប់​ថ្ងៃទី​៣០ នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​បញ្ជា​ឱ្យ​កងកម្លាំង​ទាំង​បី​រួមមាន កងកម្លាំង​ប្រតិ​បតិ​ការសឹង​រង​ខេត្ត កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​យាម​ប្រចាំ ២៤​ម៉ោង លើ ២៤ ម៉ោង ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ទ្រព្យសម្បត្តិ​របស់​អាជីវ​ក​រ ដែល​មិន​បាន​រើស​ចេញពី​ក្នុង​ផ្សារ និង​ការពារ​មិនឱ្យ​មាន​ការ​លួច​គាស់​សម្ភារៈ ទិញ​ផ្សេងៗ​នៅ​ក្នុង​តូប​នានា​របស់​អាជីវករ ដើម្បី​ជៀសវៀង​បាត់បង់​ដោយ​ប្រការ​ណាមួយ ដោយ​ជន​ឆ្លៀត​ឱកាស​ផងដែរ​។​

​ក្រោយពី​មាន​ឧបហេតុ​ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​ធំ​បាត់ដំបង​នេះ​រួចមក រដ្ឋបាល​ខេត្ត​បាត់ដំបង​នឹង​គ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ព្រឹកស្អែក ដើម្បី​សិក្សា​អំពី​អ្វី​ដែល​យើង​ត្រូវ​បន្ត​និរន្តរ៍ភាព​ដើម្បី​កុំឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​បន្តទៅទៀត និង​មាន​ការចុះពិនិត្យ​សិក្សា​វាយតម្លៃ​ទំហំ​នៃ​ការខូចខាត​បណ្តាល​មក​ព​ឆេះ​ដោយ​ចរន្ត​អគ្គីសនី ហើយ​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ធ្វើការ​ជួសជុល​នៅ​ផ្នែក​ដែរ​ឆេះ​ខូច ដែល​បណ្តាល​មកពី​កម្តៅភ្លើង​លើ​តួ​ផ្សារ​មួយចំនួន និង​សិក្សា​វាយតម្លៃ​អំពី​គុណភាព​សំណង់ ថា​តើ​អាច​ប្រើប្រាស់​បាន ឬ​ត្រូវ​ជួសជុល​ឡើង​វិញ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ