ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ឯកឧត្តម វេង សាខុន និង​សហការី អញ្ជើញ​មក​ពិនិត្យ​កសិដ្ធាន​ចិញ្ចឹម​គោរ​ទឹកដោះគី​រី​សួ​(kirisu Farm,Modern DairyinCambodia)​ជា​របស់​ក្រុមហ៊ុន​ក្នុងស្រុក​khmer Fresh Milk Co.,Ltd មាន​ទីតាំង​ភ្នំ​តា​ម៉ៅ ស្រុក​បាទី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តតាកែវ​) ÷​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម ថា​ន់ សុខា អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គី​រី​សួ (Kirisu Farm, Modern Dairy in Cambodia) ជា​របស់​ក្រុមហ៊ុន​ក្នុងស្រុក Khmer Fresh Milk Co., Ltd មាន​ទីតាំង​នៅ​ភ្នំ​តា​ម៉ៅ ស្រុក​បាទី ខេត្តតាកែវ​។

​លោក គួច សុ​លី ជា​នាយក​ចាត់ការ​ទូទៅ បានឲ្យដឹង​ថា​គំនិតផ្តួ​ច​ផ្តើម​ដំបូង​នៃ​ការវិ​និយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដោះ គឺ​ក្នុង​ខណ​:​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម​ជា​ផ្លូវការ​នៅ​ប្រទេស​អី​ស្រា​អែល​ក្នុង​ខែ​សីហា ឆ្នាំ​២០១៥​។ ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​អី​ស្រា​អែល និង​នាយក​គ្រប់គ្រង​នៃ​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​របស់​រដ្ឋាភិបា​ល​អីស្រាអែល​នៅពេល​នោះ​បាន​រកឃើញ​កម្ម​វត្ថុ​សំខាន់​មួយ​ដែល​មាន​សក្តានុពល​គួរតែ​ធ្វើ​ការវិនិយោគ​នោះ​គឺ “​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ (Dairy Farm)”​។

​លោក​បាន​បន្តទៀតថា ផ្តើមចេញ​ពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​នេះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បាន​ចាប់ផ្តើម​រៀបចំ​បែបបទ​ទៅតាម​នីតិវិធី​រដ្ឋបាល បច្ចេក ទេស និង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាល ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ ហ៊ុន សែន ឲ្យ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ លើ​ផ្ទៃដី ៣០០​ហ​ត និង​ចុងក្រោយ​ទទួល​ការអនុម័ត​ជា​ផ្លូវការ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។ លោក​បាន​អះអាង​ថា នេះ​គឺជា​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​ទំនើប​ទាន់សម័យ ធំជាងគេ និង​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ប្រើប្រាស់​បច្ចេក វិទ្យា​ចុងក្រោយ​របស់​ប្រទេស​អី​ស្រា​អែល​ទាំង​ការចិញ្ចឹម ការដាំ​ស្មៅ​ជា​ចំណី​លើ​ផ្ទៃដី ២០០​ហ​ត រចនាសម្ព័ន្ធ​ស្រោចស្រព (​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​វៃឆ្លាត​) ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក អគ្គីសនី ផ្លូវ រោងចក្រ​កែច្នៃ​ទឹក​ដោះ អគារ​រដ្ឋបាល អគារ​ផលិត​ចំណី ឃ្លាំង​ចំណី កន្លែង​ថែរក្សា និង​សម្លាប់​មេរោគ (Pasteurized milk) និង​ស្រះ​ស្តុក​ទឹក (២២ ០០០​ម៉ឺន​ម៉ែត្រគូប​)​។​ល​។

​បច្ចុប្បន្ន គោ​ចំនួន ៥៦០​ក្បាល ត្រូវបាន​នាំ​ចូល​ក្នុង​នោះ​គោ​ចំនួន ៣០០​ក្បាល​ចាប់ផ្តើម​ផ្តល់​ទឹកដោះ​បាន ២០​លីត្រ​/​ថ្ងៃ ជា​មធ្យម​កសិដ្ឋាន​ផលិត​ទឹក​ដោះ​បាន ៦ ០០០​ល​/​ថ្ងៃ​។ នៅ​បំណាច់​ឆ្នាំនេះ សង្ឃឹម​ថា​គោ​ទាំង ៥៦០​ក្បាល នឹង​ផ្តល់​ទឹក​ដោះ​បាន​គ្រប់ៗ​ក្បាល ដល់​ពេល​នោះ​កសិដ្ឋាន​អាច​ផលិត​ទឹក​ដោះ​បាន​ចំនួន ១០ ០០០​ល​/១​ថ្ងៃ​។ ចំពោះ​ចំណី (​ស្មៅ និង​ពោត​) ដាំ​ខ្លួនឯង ដោយឡែក​សណ្តែកសៀង និង​កាក​ស្រា​បៀ​ប្រមូល​ទិញ​ក្នុងស្រុក​។ ចំពោះ​សុខភាព​សត្វ រាល់​សត្វ​នីមួយៗ​ត្រូវបាន​បំពាក់​ដោយ​សេន​ស័រ និង​លេខ​កូដ​នៅ​ជើង ហើយ​ភ្ជាប់​ទៅ​ប្រព័ន្ធ​ត្រួត ពិនិត្យ​សុខភាព ក្នុងករណី​គោ​ណាមួយ​មាន​បញ្ហា​សុខភាព​វា​នឹង​បង្ហាញ​ប្រាប់ ជាបន្ទាន់​គេ​នឹង​ចាត់ វិធានការ​ត្រួតពិនិត្យ​តាម​លក្ខណ​:​បច្ចេកទេស​ច្បាស់លាស់​មួយ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធ ភាព​។

​បច្ចុប្បន្ន កសិដ្ឋាន​មាន​មន្ត្រី បុគ្គលិក និង​កម្មករ​ក្នុងស្រុក​ចំនួន ៦០​នាក់ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​គ្រប់​ផ្នែក​ចំនួន ៦​នាក់ (​អី​ស្រា​អែល ៤ និង​រុស្សី ២)​។

​នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​សង្ឃឹម ថា​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​កសិដ្ឋាន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​បីតិ​សោមនស្ស​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​កសិដ្ឋាន​នា​ព្រឹក​នេះ​។ ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន រហូត​សម្រេច​ទទួលបាន​ជោគជ័យ​នា​ថ្ងៃនេះ ហើយ​ភាពជោគជ័យ​នេះ​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​សហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​អនុម័ត​លើ​គម្រោង​នេះ ហើយ​វា​ពិត​ជា​មោទនភាព​របស់​ប្រទេស​យើង ដែល​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​សហការ​ជាមួយ​បរទេស​ដាក់ទុន ១៥​លាន​ដុល្លារ​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ​។​

​លោក​បាន​រំលេច​ថា គម្រោង​នេះ​ពិតជា​នឹង​ចូលរួម​ចំណែក​ក្នុងការ​ផ្គត់ផ្គង ផលិតផល​ទឹកដោះគោ​ស្រស់ និង​កែច្នៃ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។ មិនតែប៉ុណ្ណោះ គម្រោង​នឹង​ជួយ​នាំ​យក​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ វៃ​ឆ្លាត និង​ចុងក្រោយ មក​ប្រើ​ក្នុង​ការចិញ្ចឹម និង​ផលិត​ទឹក​ដោះ ធានា​គុណភាព និង​សុវត្ថិភាព ឈាន​ទៅ​ធានា​សុខភាព​អ្នក​បរិភោគ និង​អាហារូបត្ថម្ភ​សម្រាប់​កុមារ​។ គម្រោង​បាន​ស្រូប​យក​កំលាំង​ពលកម្ម​ក្នុងស្រុក និស្សិត​បញ្ចប់​ការសិក្សា ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍ គម្រោង​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​។

​គម្រោង​ពិតជា​បាន​បំពេញ​ឲ្យ​ខ្សែច្រវាក់​ផលិត​កម្មគ្រ​ប់​ជ្រុងជ្រោយ និង​ពេញលេញ (A to Z) ស្រប​តាម​ឆន្ទ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជំរុញ​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម តាមរយ​:​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម (​ការចិញ្ចឹម​គោ​ទឹក​ដោះ​) ដែល​នឹង​ជួយ​បង្កើន​តម្លៃ​បន្ថែម រក្សា​និរន្តរភាព​នៃ​ការផលិត ការផ្គត់ផ្គង់ និង​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ទឹក​ដោះ ធានាបាន​នូវ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​។ ចំពោះ សំណើរ​ទាក់ទង​តម្លៃ​ភ្លើង ឯកឧត្តម​រដ្ឋមន្ត្រី​សន្យាថា​នឹង​រង់ចាំ​សហកា​រទាំង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង តាម​ដែល​អាច​ធ្វើបាន ដើម្បី​ឲ្យ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក ៕

Filed in: ព័ត៌មានជាតិ