ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខណ្ឌដូនពេញ សហការ ជាមួយ​មន្ទីរ សាធារណៈការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ យានដ្ឋាន កែច្នៃ និង ជួសជុល​រថយន្ត រកឃើញ ០៦​ទីតាំង គ្មាន​ច្បាប់​អនុញ្ញាត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រដ្ឋបាល​ខណ្ឌដូនពេញ សហការ ជាមួយ​មន្ទីរ សាធារណៈការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ ពិនិត្យ យានដ្ឋាន កែច្នៃ និង ជួសជុល​រថយន្ត ចំនួន ០៧​ទីតាំង ដោយ​រក​ឃើញ ០៦​ទីតាំង គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​ធ្វើ​ការផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន និង​ណែនាំ​ឲ្យ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​តាម​សេចក្ដីណែនាំ​របស់​មន្ទីរ សាធារណៈការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ។​

​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ ២០២០​នេះ រដ្ឋបាល​ខណ្ឌ​ដូនពេញ​ដឹកនាំ​ដោយ​លោក យស យុទ្ធី អភិបាលរង​ខណ្ឌ​តំណាង លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ សហការ​ជាមួយ លោកស្រី បុប្ផា ផានី អនុប្រធាន មន្ទីរ សាធារណៈការ និង​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ នឹង​ចុះ​ពិនិត្យ​តាម​ទីតាំង​យានដ្ឋាន​សរុប​ចំនួន ៤២​ទីតាំង ទូទាំង​ខណ្ឌ ។​

​ក្នុង​នោះ​កម្លាំង​យើង​បាន​ចុះ​ពិនិត្យ មាន​យានដ្ឋាន​កែច្នៃ និង ជួសជុល រថយន្ត​ចំនួន ០៧​ទីតាំង​ដោយ​រក​ឃើញ ០៦​ទីតាំង គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ត្រូវបាន​ធ្វើ​ការផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន និង និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ស្នើ​សុំ​ច្បាប់​អនុញ្ញាត ឲ្យបាន​ត្រឹមត្រូវ និង ០១​ទីតាំង​ទៀត មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែល​ទើបតែ​ទើប ប្ដូរ មកពី ខណ្ឌ ទួលគោក តែ មិន បាន ធ្វើ ការ ផ្អាក អាជីវកម្ម ឡើយ ដោយ​គ្រាន់តែ​ណែនាំ​អោយ​ទៅ​ស្នើសុំ​ប្ដូរ​អាសយដ្ឋាន ទី តាំង យានដ្ឋាន ឡើងវិញ ។​

​ជា​វិធានការ​បន្ទាប់ រដ្ឋបាល​ខណ្ឌ នឹង​បន្ត​អនុវត្តន៍​ការចុះពិនិត្យ ណែនាំ និង​មាន​វិធានការ​លើ​យានដ្ឋាន​ផ្សេងៗ​ទៀត ទាំង ៤២​ទីតាំង ក្នុង​មូលដ្ឋាន ៕

Filed in: ព័ត៌មានជាតិ