ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ចន្ទ​១៣​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង ថ្ងៃទី ៣១ ខែ​សីហា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​សីហា ឆ្នាំ​២០២០ ដើម្បី​តាមដាន​ត្រួតពិនិត្យលើៈ​

១. របាយការណ៍​ប្រចាំខែ​សីហា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត
​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពត
២. សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ឆ្នេរ​មាស​កំពត របស់​ក្រុមហ៊ុន IBG(CAMBODIA)C).Ltd ស្ថិតនៅ​ភូមិ​ទទឹង​ថ្ងៃ ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​
៣. លទ្ធផល​សម្រេច​បាន​ក្នុង​ការឆ្លើយតប នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០១៩​។

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​សីហា ដើម្បី​ធ្វើ​ការតាមដាន​ការអនុវត្ត​ការងារ និង​ពិនិត្យ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ប្រឈម សំណូមពរ ព្រមទាំង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​ខែ​បន្ទាប់ ហើយ​ខេត្ត​មាន​ការងារ​ជា​អាទិភាព​មួយ​ចំនួន​ត្រូវ​លើក​មក​ពិភាក្សា ដើម្បី​ឲ្យ​ការងារ​ទាំងនោះ​អាច​អនុវត្ត​ទៅ​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​សម្រេច​ទៅ​បាន​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ