ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​យើង​ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ និង​ថែរក្សា បរិស្ថាន ដើម្បី​បង្កើន​ភាព​បៃតង​ឲ្យបាន​គ្រប់ទី​ន្លែ​ង ក្នុង​តំបន់​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)÷ យើង​ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឲ្យបាន​ច្រើន​នៅ​គ្រប់​ទី​កន្លែង​នៃ​តំបន់​ទេសចរណ៍ ពិសេស​ជំរុញ​ការ​ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​នៅតាម​ទីសាធារណ​: ធ្វើ​បែបនះ ដើម្បី​ជួយ​បង្កើន​ភាព​បៃតង សម្រាប់​ធ្វើឲ្យ​រមណីយដ្ឋាន​ខេត្ត​កែប​កាន់តែ​មាន​សម្រស់​ស្រស់ត្រកាល​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប កាលពី​ថ្ងៃអាទិត្យ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២០ ក្នុងឱកាស​ដឹកនាំ​មន្ត្រីរាជការ​ដាំ​កូន​ឈើ​ចំនួន​១.០០០​ដើម ដោយ​ពិធី​នេះ​ក៏​មាន​កិច្ចសហការ​ជាមួយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ ដែល​មានឈ្មោះ​ថា “​តោះ​! យើង​នាំគ្នា​ដាំ​ដើមឈើ ២០២០”​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣៣ អា ត្រង់​ចំណុច​ខាងត្បូង​រង្វង់​មូល​សេះស ក្នុង​ទឹកដី​ក្រុងកែប​។​

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ការ​ដាំ​កូនឈេ​ី​តាម​បណ្តោយ​ផ្លូវ នៅតាម​សងខាង​ផ្លូវ​រង្វង់​មូល​សេះស​ទៅ​ឆ្នេរកែប​នេះ គឺជា​ការចូលរួម ថែរក្សា បង្កើន​ភាព​បៃតង ឲ្យមាន​ភាពស្រស់ស្អាត​នៅ​តំបន់​ទេសចរណ៍​ខេត្ត​កែប ដើម្បី​ជួយ​បង្កើន​សម្រស់​ក្នុង​ក្រុង​ទេសចរណ៍​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​មួយ​ក​ម្រឹត​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ