ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ និង​សង្កាត់​រដ្ឋបាល​ជលផល​គិរី សហការ​ជាមួយ​សហគមន៍​នេសាទ​ភូមិ​អន្លង់​ត្រី​សែន​ជ័យ ព្រែក​ឆ្ដោ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិការ​ចុះ​ពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍រ​បាំង​លប​លូ​ស្បៃ​មុង នៅ​ចំណុច​បឹង​ធំ ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​ក្រោយពី​ពិនិត្យ​ជាក់ស្ដែង សមត្ថកិច្ច​បាន​ធ្វើការ​រុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មួយចំនួន​នៅ​នឹង​កន្លែង​។ ក្នុងនោះ​វត្ថុតាង ដែល​បាន​បំផ្លាញចោល រួមមាន​៖ របាំង​ស្បៃ​មុង​៣០​កន្លែង ស្មើនឹង​៤៥០​ម៉ែត្រ​, លូ​ស្បៃ​មុង ចំនួន​៣០​មាត់​, បង្គោល​ចំនួន​៤៥០​ដើម និង​ចាក់​លែង​ត្រី​ទៅក្នុង​បឹង​ធម្មជាតិ​វិញ ចំនួន​៥០​គីឡូក្រាម​ផង​ដែរ​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បានឲ្យដឹងថា ដោយសារ​រដូវ​នេះ​ជា​រដូវ​បិទ​នេសាទ ដូច្នេះ​ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ​ជលផល ត្រូវតែ​យកចិត្តទុកដាក់​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​នេសាទ ដែល​បាន​កើតមាន​នៅក្នុង​រដូវ​ត្រី​ពង​កូន​នេះ ជាពិសេស​ទប់ស្កាត់​ការប្រើ ឧបករណ៍​នេសាទ​ល្មើស ដែល​ត្រូវបាន​ច្បាប់​ហាមឃាត់​ដូចជា ឧបករណ៍​ស្បៃ​មុង និង​ការដាក់​របាំង​មាន​ប្រវែង​លើស​ច្បាប់​កំណត់​ជា​ដើម​។​

​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​របស់​លោក ក៏​បាន​ចុះ​ធ្វើការ​បង្ក្រាប និង​រើរុះ​នូវរ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង ដែល​ក្រុម​ឈ្មួញ​កំពុងតែ​លួច​ដាក់ នៅក្នុង​ដែន​នេសាទ​មួយ ចំនួន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ដោយ​កម្លាំង​របស់​លោក​ចុះ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ ដោយ​បាន​សហការ​ជាមួយ​កងកម្លាំង ឯកភាព​គ្រប់​ជំនាញ ធ្វើការ​រុះរើរ​ឧបករណ៍​នេសាទ​យ៉ាង​សកម្ម​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ តាមរយៈ​បណ្ដាញ​ព័ត៌មាន សូម​កុំ​ធ្វើ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយ​ផ្ដល់​ឱកាស​ឲ្យ​ត្រី​បាន​ឡើង​ពង​កូន ដើម្បី​បន្ត​ពូជពង្ស ជាពិសេស ការប្រើ​ឧបករណ៍​ស្បៃ​មុង និង​របាំង​លប​លូ ដែល​មាន​ប្រវែង​ហួស​ពី​ច្បាប់​បាន​កំណត់​។ ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ស្តីពី​ជលផល មន្ត្រី​ជំនាញ​នឹង​ធ្វើការ​បង្ក្រាប​ដោយ​មិន​មាន​ការ​យប់​យល់​ឡើយ​៕

Filed in: ព័ត៌មានជាតិ