ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជិះ​កង់​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់​កុង និង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃអាទិត្យ ១២​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជិះ​កង់​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​កុង និង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល ដើម្បី​ស្វែងយល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​ពិភពលោក​រួម​ទាំង​កម្ពុ​ជា​ផងដែរ កំពុង​ទទួល​រងគ្រោះ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ថ្លែង​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ ដោយហេតុ​ថា​ជំងឺ​នេះ​ជា​ជំងឺ​ដ៏​កាច​សាហាវ និង​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​យ៉ាង​ឆាប់រហ័ស​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំយក​ក្រមា ម៉ាស់ ទឹក​អាកុល និង​សាប៊ូ​លាងដៃ ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៦០​គ្រួសារ នៅ​ភូមិ​ទាំង​២៤ ក្នុង​ឃុំ​កំពង់​កុង និង​ឃុំ​លើកដែក ឋិត​ក្នុង​ស្រុក​កោះធំ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ