ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​កិច្ចប្រជុំ​ត្រួតពិនិត្យ សភាពការណ៍ លទ្ធផល​ការងារ​ខែ​សីហា និង​ទិសដៅ​ខែ​បន្ត ឆ្នាំ​២០២០​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២០ បាន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ សភាពការណ៍ លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​បន្ត​ខែ​កញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង​គ្រប់​ផែន នាយ នាយរង​ការិយាល័យ អធិការ អធិការរង​ក្រុង ស្រុក ប្រធាន អនុប្រធាន​ក្រុមចំរុះ​នគរបាល​ខេត្ត ចុះ​ប្រចាំការ​តំបន់​រមណីយដ្ឋាន​ទាំង​៥ និង​ប្រចាំការ​តាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៥​ឃុំ សង្កាត់ នាយ នាយរង​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រធាន អនុប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​ទាំង​៣​ក្រុម សរុប​ចំនួន​៩៦​នាក់​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​សីហា និង​លទ្ធផល​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នា​ឱកាស​ឈប់សម្រាក​រយះពេល​៥​ថ្ងៃ សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ថ្មីៗ​កន្លងមកនេះ ដែល​អាន​ដោយ​លោក​វរសេនីយ៍ឯក អ៊ូច កុម្ភះ នាយការិយាល័យ សរុប​ផែនការ គឺ​ពុំ​មាន​សភាពការណ៍​អ្វី​គួរ​កត់សម្គាល់​នោះទេ ហើយ​អង្គប្រជុំ​ក៏​បាន​ស្តាប់​ការចូលរួម​យោបល់​ពី​បណ្តា​សមាជិក​អង្គប្រជុំ​ផង​ដែរ​។​

​មានប្រសាសន៍​បូកសរុប​អង្គប្រជុំ​លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​កងកម្លាំង​គ្រប់​អង្គភាព អំពី​សមិទ្ធផល​ការងារ​ដែល​ខំ​ប្រឹងប្រែង​អនុវត្ត​កន្លងមកនេះ និង​បន្ត​ផ្តល់​មតិ​មួយចំនួន​ជុំវិញ​វិធានការ ក្នុង​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បន្ត​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវមាន​វិធានការ​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ថយ​ចុះ​នៅ​កំរិត​ជា​អតិប្បរិមា បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ការប្រយុទ្ធ​ប្រឆាំង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ត្រូវមាន​វិធានការ បង្ការ និង​ពន្លត់​អគ្គិភ័យ​ឱ្យបាន​ទាន់ពេលវេលា ការជំរុញ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ការគ្រប់គ្រង​ស្ថិតិប្រជាជន ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រ​ហ័យ គ្រប់គ្រង​កន្លែង​ម៉ាស្សា កន្លែង​កំសាន្ត​សប្បាយ និង​ការគ្រប់គ្រង​វត្ត​មាន​កំលាំង​ប្រចាំថ្ងៃ ប្រចាំ​វេន​ដើម្បី​ធានា​សម្រេច​ជោគជ័យ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​ឱ្យបាន​ល្អ​ជា​បន្ត​ទៀត​។

​បន្ថែម​ពី​នេះ​លោកស្នងការ ក៏​បាន​សង្កត់ធ្ងន់​ឱ្យ​មន្ត្រី​ដឹកនាំ និង​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង​វិន័យ​ផ្ទាល់ខ្លួន ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​នៅ​គ្រប់ៗ​អង្គភាព​ឱ្យបាន​ល្អ​ជា​បន្ត​ទៀត​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ