ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម ហ៊ុន ម៉ានី ​ប្រកាស​បើក​ដំណើរការ​ប្រព័ន្ធ​ប័ណ្ណ​សមាជិកភាព​ស​.​ស​.​យ​.​ក​. និង​កម្មវិធី​App ស​.​ស​.​យ​.​ក​. ជា​ផ្លូវការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្នុង​ដំណើរ​វិវឌ្ឍន៍​របស់​ស​.​ស​.​យ​.​ក​. រយៈពេល​៧​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមគ្រួសា​រស​.​ស​.​យ​.​ក​. បាន​រួមចំណែក​យ៉ាង​សកម្ម ប្រកប​ដោយ​ឆន្ទៈ​មោះមុត ក្នុង​បុព្វហេតុ​សង្គមជាតិ ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​លើ​គ្រប់​វិស័យ ហើយ​បាន​ធ្វើឲ្យ​មហាជន​គាំទ្រ និង​ទទួលស្គាល់​ជា​បន្តបន្ទាប់​។ សមាជិក សមាជិកា យើង​បាន​បោះជំហាន​ថ្មី​មួយទៀត ចេញពី​ស្មារតី​២​ធ្នូ​ដែល​ជា​ស្មារតី​នៃ​ការស្ម័គ្រចិត្ត ខិតខំ តស៊ូ ប្រឹងប្រែង​របស់​បុព្វបុរស​យើង​ដើម្បី​សង្គមជាតិ​។

​ថ្ងៃនេះ​ដើម្បី​ជា​ការថ្លែងអំណរគុណ ចំពោះ​សមាជិក សមាជិកា​របស់​យើង​គ្រប់ៗ​រូប ខ្ញុំ​មាន​មោទនភាព សូម​ប្រកាស​បើក​ដំណើរការ​ប្រព័ន្ធ​ប័ណ្ណ​សមាជិកភាព​ស​.​ស​.​យ​.​ក​. និង​កម្មវិធី​App ស​.​ស​.​យ​.​ក​. ជា​ផ្លូវការ​។ ជាមួយ​ប័ណ្ណ​សមាជិកភាព​នេះ ក្រុមគ្រួសា​រស​.​ស​.​យ​.​ក​. បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​មោទកភាព ចំពោះ​អតីតកាល និង​សមិទ្ធផល​របស់ខ្លួន​នា​ពេលកន្លងមក និង​បោះជំហាន​ប្រកប​ដោយ​ភាព​មោះមុត ទៅកាន់​អនាគត​ជាមួយ​ទំនើបកម្ម​បច្ចេកវិទ្យា ជីវភាព​បែប​ថ្មី ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​អនាគត​ដ៏​ភ្លឺស្វាង​និង​ប្រកបដោយ​ក្តីសង្ឃឹម​របស់​កម្ពុជា​។

​សូម​ក្រុមគ្រួសា​រស​.​ស​.​យ​.​ក​. រីករាយ​ជា​មួយ​ភាព​សម្បូរ​បែប​សម្រាប់​ការប្រាស្រ័យ​ទាក់ទង ក៏​ដូចជា​អត្ថប្រយោជន៍​ជាច្រើន ហើយ​បងប្អូន​មហាជន​ក៏​អាច​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​តាម​រយៈ​ប្រព័ន្ធ​អន​ឡា​ញ បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

Filed in: ព័ត៌មានជាតិ