ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២០ សាលាខេត្ត​ព្រះសីហនុ​មាន​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ និង​ជា​តំណាង​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

​លោក ជ័យ វិមាន​រិទ្ធ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ចំនួន ៦​ចំណុច រួមមាន​
១.​សហការ សម្របសម្រួល​ការងារ​គ្រប់គ្រង លើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​មន្ទីរ​ជំនាញ អង្គភាព​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​ល្អ​ប្រសើរ ។
២.​ផ្សព្វផ្សាយ ណែនាំ​អនុវត្ត​គោលនយោបាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដល់​មន្ទីរ​ជំនាញ​អង្គភាព​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​មាន​ជាអាទ៍ កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​វិមជ្ឍការ និង​វិសហមជ្ឍការ និង​កំណែទម្រង់​ប្រព័ន្ធ​បៀវត្ស ទាំងនេះ​ក៏​ជា​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និតិ​កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​ផងដែរ​។​
៣.​គ្រប់គ្រង ត្រួតពិនិត្យ និង​ជំរុញ​ការប្រមូល​ចំណូល​មិនមែន​សា​ពើ​ពន្ធ​គ្រប់​ប្រភេទ របស់​មន្ទីរ​ជំនាញ អង្គភាព​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យអស់​លទ្ធភាព ។​
៤.​ពង្រឹង និង​បង្កើន​ប្រសិទ្ទភាព​លើ​ការងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ។​
៥.​ចូលរួម​រៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​ចំណូល​ចំណាយ​ថវិការ​របស់​មន្ទីរ​ជំនាញ អង្គភាព​នានា និង​រដ្ឋ​ល​បាល​ថ្នាក់ក្រោម​ជាតិ​។
៦.​ពង្រឹង​មិត្តភាព សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ និង​ភាព​សុខដុម​រម្យ​នា​នៅក្នុង​មន្ទីរ ។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យើង​ទទួលបាន​សមត្ថ​ផល​ជាច្រើន សម្រាប់​ខេត្ត​ព្រះសីហនុ​របស់​យើង​នេះ ប៉ុន្តែ​ឥឡូវនេះ​ក៍​យើង​មាន​ការវិវត្តន៍​បន្ថែម​បន្តបន្ទាប់​ទៀត អំពី​ការគ្រប់គ្រង និង​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន គឺ​ពិតប្រាកដ​ណាស់​គឺ​សេចក្តីត្រូវការ ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ ការគ្រប់គ្រង​ចាត់ចែង​អង្គភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ​កំណែរ​ទំរង់​ដែល​បាន​ផ្តល់​ឳ​កាស​កាន់តែ​ច្រើនឡើង ថែម​ទៀត​សម្រាប់​មន្ត្រី និង​រដ្ឋបាល​ថ្នាក់ក្រោម ឲ្យមាន​ភាពម្ចាស់​ការទទួលខុ​សត្រូវ​ដឹកនាំ​នូវ​ការអភិវឌ្ឍន៍​ក្នុ​ង​មូលដ្ឋាន ។

​ឯកឧត្តម​បន្តថា ពិតណាស់ថា ដើម្បី​មាន​លទ្ធភាព ការកសាង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន យើង​ចាំបាច់​ត្រូវតែ​មាន​ថវិការ ហើយ​ថវិការ​នោះ ត្រូវតែ​មាន​ការគ្រប់គ្រង ដែល​មាន​ការចាត់ចែង​ឲ្យមាន​តម្លាភាព​ទើប​ធ្វើឲ្យ​សមត្ថផ​លរបស់​យើង​វា​កើត​ឡើង ធំធេង​ទៅតាម​បំណងប្រាថ្នា​របស់​យើង ។

​ឯកឧត្តម​បន្ថែមទៀតថា ពិត​ណាស់​តម្រូវកា​ររ​បស់​យើង​គឺ​ធំធេង ថវិការ​យើង​មាន នូវមានកំរិត ប៉ុន្តែ​បើ​យើង​ខិតខំ​ច្នៃប្រឌិត ប្រើប្រាស់​នូវ​កញ្ចប់​ថវិកា​រ​នោះ ឲ្យ​តាម​ត្រឹមត្រូវ យើង​នឹង​បង្កើន​នូវ​សមត្ថ​ផល​នៅក្នុង​មូលដ្ឋាន​របស់​យើង អាច​ថា​មិន​ជា​ការឆ្លើយតប​ពេញលេញ ប៉ុន្តែ​វា​ផ្តល់​ទំនុកចិត្ត​ទៅដល់​បង ប្អូន​ប្រជាពលរដ្ឋ​របស់​យើង​គាត់​បាន​ទទួលយក នូវ​អ្វី​ដែល​ជា​ផ្លែផ្កា​នៅ​ទីនេះ ពិតណាស់​ថា​នៅ​ខេត្ត​ព្រះសិហនុ បាន​ចូលរួម​អភិវឌ្ឃន៍​ក្រុងព្រះសីហនុ​នេះ ដោយ​ផ្នែក​ឯកជន យើង​ឃើញថា​មាន​សំណង់ អាគារ គ្រឹះស្ថាន​នានា​ត្រូវបាន​លិចធ្លោ​ឡើង នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​នេះ ក្រៅពីនោះ សំណង់​សាធារណៈ ផ្លូវថ្នល់ លូ​ប្រឡាយ យើង​ក៏​ដឹង​ថា​ដែរ នៅ​តំណាក់កាល​បច្ចុប្បន្ន​នេះ យើង​កំពុង​ធ្វើ​ការសាងសង់​យ៉ាងច្រើន​សន្ធឹប​សន្ធប់​នូវស​មត្ថផល​នេះ ដើម្បី​ទុក​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ក្រុងព្រះសីហនុ និង​ជនរួមជាតិ​របស់​យើង និង​ជនបរទេស ដែល​ធ្វើដំណើរ​មក​លេង​កំសាន្ត បាន​ប្រើប្រាស់​ជា​គុណប្រយោជន៍​រៀងៗ​ខ្លួន ។​

​ឯកឧត្តម​បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ជ្រើសរើស​យក​មក​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​តាម​ពាក្យស្លោក​«​កែទម្រង់ គឺ​រស់ បើ​មិន​កែទម្រង់ គឺ​ស្លាប់​»​។ ក្នុងន័យនេះ ការងារ​កែទម្រង់ គឺ​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​ដឹកនាំ​កម្ពុជា​ឈានទៅ​សម្រេច​បាន​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​លោក ជ័យ វិមាន​រិទ្ធ ដែល​ជា​ប្រធាន​មន្ទីរ​ថ្មី​ត្រូវខិតខំ​អនុវត្តន៍​តួនាទី ភារកិច្ច ដែល​អង្គភាព​ប្រគល់ជូន​ក្នុងការ​ធ្វើឲ្យ​ការងារ​ហិរញ្ញវត្ថុ​ខេត្ត មាន​ការរីកចម្រើន និង​សហប្រតិបត្តិការ​ល្អ​ទន់ភ្លន់ ហ្មត់ចត់ ជាមួយ​គ្រប់​មន្ទីរ​ជំនាញ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​គោលនយោបាយ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ឯកឧត្តម​បាន​បន្តទៀតថា ក្រៅពីនេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់​ខ្លួន ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម ការងារ​ដឹកនាំ និង​គ្រប់គ្រង​អង្គភាព តាម​គោលការណ៍​បុរេសកម ្ម ការបំពេញ​កា​ងារ​ជា​ក្រុម នានា​ឲ្យមាន​តម្លាភាព​ប្រសិទ្ធភា​ពកា​រងារ និង​ការទទួលខុសត្រូវ​ប្រក​ប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ